ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សប្បុរសជនបានប្រគល់ម៉ាស និងទឹកបរិសុទ្ធ ជូនរដ្ឋបា...

សប្បុរសជនបានប្រគល់ម៉ាស និងទឹកបរិសុទ្ធ ជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ថ្ងៃចេញផ្សាយ: Tuesday, April 28, 2020, 3:49 PM

img28042002 img28042001

 

 

 

 

 

              អំណោយជាម៉ាសនិងទឺកបរិសុទ្ធជាច្រើន ត្រូវបានប្រគល់និងទទួលដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក Peng Ting Gang។ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននិងកំពុងរីករាលដាលនៅលើពិភពលោក ហើយប្រទេសកម្ពុជាក៏មានបញ្ហាប្រឈមនឹងជំងឺនេះផងដែរនោះ។

            អំណោយសប្បុរសធម៌ដែលបានទទួលនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ រួមមានម៉ាសចំនួន២ម៉ឺនម៉ាស និងទឹកបរិសុទ្ធចំនួន ៥០០យូ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Peng Ting Gang ព្រមទាំងសហការីដែលបានឧបត្ថម្ភជាម៉ាសនិងទឹកបរិសុទ្ធខាងលើនេះដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ–១៩។ តាមរយៈកាយវិការប្រកបដោយមនុស្សធម៌និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជធានីភ្នំពេញនិង  រាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ នៅរាជធានីភ្នំពេញ ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌នេះ ស្តែងឲ្យឃើញពីការគិតគូរនិងក្តីអាណិតស្រឡាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិសាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតនៃមេរោគកូវីដ–១៩ ៕

img28042006 img28042005 img28042004 img28042003