ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ណែនាំឲ...

ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ណែនាំឲ្យមន្ទីរ សាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខណ្ឌទួលគោក សហការស្ដារប្រឡាយមេស្ថានីយបូមទឹកទួលគោកទី២ និងពិនិត្យមើលប្រព័ន្ធលូទាំងអស់

ថ្ងៃចេញផ្សាយ: Friday, September 25, 2020, 5:10 PM

news25092003 news25092004

 

 

 

 

 

                អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទួលគោកសហការគ្នា ដើម្បីធ្វើការស្ដារប្រឡាយមេ នៅមុខស្ថានីយ៍បូមទឹកទួលគោកទី២ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រហូតដល់អនុស្ថានីយ៍អគ្គិសនីបឹងកក់១ ដើម្បីនាំទឹកឲ្យបានលឿន ដើម្បីចៀសវាងនូវការលិចលង់នៅតំបន់បឹងកក់នេះ។

ការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ខណៈដែលឯកឧត្តមដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក ចុះពិនិត្យមើលស្ថានភាពលូ និងប្រឡាយដែលទទួលរងការលិចលង់ដោយទឹកភ្លៀង នៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ប្រឡាយ និងលូមេ តភ្ជាប់ទៅស្ថានីយ៍បូមទឹកទួលគោកនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវប្រើគ្រឿងចក្រ និងសាឡង់២គ្រឿង ដើម្បីស្តារយកភក់ចេញពីបាតប្រឡាយ ពោលគឺសាឡង់មួយគ្រឿង ត្រូវចាប់ស្តារពីមុខស្ថានីយ និងមួយគ្រឿងទៀតផ្តើមស្តារចេញពីទីតាំងអគារអនុស្ថានីយអគ្គីសនីកម្ពុជាបឹងកក់១ មកកាន់ស្ថានីយ៍បូមទឹកទួលគោកនេះដែរ។ ចំណែកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ឯកឧត្តមបានជំរុញឲ្យអាជ្ញាធរខណ្ឌជាអ្នកដោះស្រាយ ធ្វើយ៉ាងណាការអនុវត្តគម្រោង នៃការស្ដារប្រឡាយនេះឲ្យបានរួចរាល់ក្នុងរយៈពេល ៣ខែខាងមុខ។

ក្រៅពីការជំរុញឲ្យមានការស្ដារប្រឡាយខាងលើនេះ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឲ្យដាក់ប្រព័ន្ធលូទំហំ០២ម៉ែត្រ នៅលើបណ្ដោយផ្លូវ២៨៣ ក្នុងសង្កាត់បឹងកក់ទី១នេះផងដែរ ដើម្បីជំរុញឲ្យទឹកហូរបានលឿនចូលទៅកាន់ស្ថានីយទួលគោកទី២នេះ។

ពាក់ព័ន្ធនឹងបញ្ហាប្រឡាយលូនេះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំ និងជំរុញឲ្យអាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យមើលលូទាំងអស់ នៅក្នុងតំបន់បឹងកក់នេះ ដើម្បីរកមូលហេតុ នៃការលិចលង់ឲ្យឃើញ យើងឈានទៅរកការដោះស្រាយធ្វើយ៉ាងណាកុំឲ្យលិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ៕

news25092008 news25092009 news25092010 news25092011 news25092012 news25092007 news25092006 news25092001 news25092005 news25092004