“ស្អាត ជាទម្លាប់ថ្មី”

ថ្ងៃចេញផ្សាយ: Monday, November 23, 2020, 3:55 PM

news23112001 news23112002

 

 

 

 

 

 

 

 

យុទ្ធនាការភ្នំពេញស្អាតនៃគម្រោងស្អាត ក្រោមទិសស្លោកថ្មីប្រចាំឆ្នាំ «ស្អាត ជាទម្លាប់ថ្មី» នឹងចូលរួមលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យប្រតិបត្តិនូវគោលការណ៍គ្រឹះស្អាតទាំង ៦ចំណុច ដើម្បីចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ក្នុងការបង្ការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។ បន្ថែមពីលើនេះ គោលការណ៍ទាំង៦ ចំណុចនេះ នឹងចូលរួមលើកកម្ពស់ទម្លាប់នៃការប្រតិបត្តិក្បួនអនាម័យស្អាត បរិស្ថានស្អាត និងការរស់នៅស្អាតជាប្រចាំនៅគ្រប់ទីកន្លែង សម្រាប់មនុស្សសម័យថ្មី តាមរយៈការចូលរួមជំរុញការកែប្រែទម្លាប់ក្នុងការទុកដាក់ និងគ្រប់គ្រងសំរាមផ្ទាល់ខ្លួនអោយបានត្រឹមត្រូវផងដែរ។

«ភាពស្អាត» ដែលជានិន្នាការសកល និងជាទម្លាប់ថ្មីមួយនេះ គឺជាបេសកកម្មចម្បង នៃយុទ្ធនាការភ្នំពេញស្អាតចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ២០១៧។

news23112003 news23112004 news23112005 news23112006 news23112007