ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  គម្រោងកែសម្រួលប្រព័ន្ធ ចរាចរតំបន់ភ្លើងស្តុបក្តា...

គម្រោងកែសម្រួលប្រព័ន្ធ ចរាចរតំបន់ភ្លើងស្តុបក្តាន់២ និងការពង្រីកផ្លូវសហព័ន្ឋរុស្ស៊ី ខាងជើងផ្លូវ មុខគណៈរដ្ឋមន្ត្រី ឈានដល់រៀបការ៉ូឡាលើចិញ្ចើមផ្លូវហើយ

ថ្ងៃចេញផ្សាយ: Thursday, July 23, 2020, 4:55 PM

img2307202006 img2307202007

 

 

 

 

          គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរ និងប្តូរទីតាំងភ្លើងស្តុបនៅតំបន់ក្តាន់២ និងការពង្រីកផ្លូវសហព័ន្ឋ​ រុស្ស៊ី ការជីកដាក់លូទំហំ១ម៉ែត្រ ជាមួយនឹងការអ៊ុតកៅស៊ូ នៅខាងជើងផ្លូវមុខគណៈរដ្ឋមន្ត្រី បានឈានមកដល់ទី  បញ្ជប់ហើយ ហើយបើគិតមកដល់នឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងរៀបការ៉ូឡាលើចិញ្ចើមផ្លូវនេះយ៉ាងសកម្មផងដែរ។

            គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរនៅចំណុចតំបន់ក្តាន់២ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យស្ថានភាពចរាចរណ៍នៅតំបន់នេះមានភាពប្រសើរជាងមុន ខណៈដែលតំបន់នេះមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។

            ពាក់ព័ន្ធនឹងការកែសម្រួលប្រព័ន្ធចរាចរនៅចំណុចតំបន់ក្តាន់២ និងការជីកដាក់លូតាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ីខាងលើ រដ្ឋបាលរាជធានីភ្នំពេញបានស្ថាបនាដោយពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចិញ្ចើមផ្លូវខាងជើងដោយចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបភ្នំពេញស៊ីធីសេនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់)នឹងដាក់លូទំហំ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុនីវង្សនិងមហាវិថីសហព័ន្ធរុស្ស៊ី។

            ការកែសម្រួលប្រព័ន្ធចរាចរណ៍នៅត្រង់ចំណុចប្រសព្វក្តាន់២រវាងវិថីស៊ីធីសេនធ័រ (ផ្លូវR៦) និងវិថីសាធា     រណរដ្ឋឆេកនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរមួយផ្នែក ទៅជារង្វង់មូលក្តាន់២និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះដោយរក្សារូបសំណាកក្តាន់២ឱ្យនៅដដែល ។    

            ក្រោយពីដាក់អោយដំណើរការភ្លើងស្តុបថ្មី និងការពង្រីកផ្លូវខាងលើនេះ ឃើញថាតំបន់ខាងលើនេះកាត់បន្ថយនូវការកកស្ទះចរាចរណ៍បានមួយចំនួនធំ ហើយក៏ទទួលបាននូវការកោតសរសើរ និងសាទរពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។

            គួរបញ្ជាក់ថា  ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់ស្អាតនិងមានសណ្ដាប់ ធ្នាប់ល្អ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងស្ថាបនារបងថ្ម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថី   សហព័ន្ធរុស្ស៊ីនេះប្រវែងជិត១គីឡូម៉ែត្រ ដោយចាប់ពីការ៉ាសសាំងតូតាល់រហូតដល់ស្តុបវត្តនាគវ័នបន្ថែមទៀត។

img2307202001

img2307202002 img2307202003 img2307202005