ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អភិបាលរាជធានី អញ្ជើញទទួលស្វាគមន៍ ភ្ញៀវទេសចរដែលច...

អភិបាលរាជធានី អញ្ជើញទទួលស្វាគមន៍ ភ្ញៀវទេសចរដែលចុះពីលើនាវា Westerdam ដើរទស្សនាតំបន់រាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Tuesday, February 18, 2020, 11:40 AM

img17022003 img17022001

 

 

 

 

 

          ភ្ញៀវទេសចរលើនាវា Westerdam ចំនួន១២០នាក់ ក្នុងចំណោម៦២០នាក់ដែលកំពុងស្នាក់នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ ខណ្ឌជ្រោយចង្វា នារសៀលថ្ងៃច័ន្ទ ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម មាន ចាន់យ៉ាដា ឯកឧតត្តម កើត ឆែ និង ឯកឧត្តម        នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញទៅទទួលស្វាគមន៍ និងបាននាំពួកគាត់ដើរទស្សនាតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ ក្រោយពីពួកគាត់ចុះពីលើនាវា Westerdam មកស្នាក់នៅសណ្ឋាគារសុខារ៉េស៊ីដង់ ភ្នំពេញ ។មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ  នឹងនាំជនបរទេសដែលចុះពីនាវា Westerdam ហើយបន្តសម្រាកនៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ ដើម្បីទស្សនកិច្ចតាមរមណីយដ្ឋាន តាមដងទន្លេ មុខព្រះបរមរាជវាំង និងកន្លែងផ្សេងៗទៀត មុនពេលដែលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ ។ ការជូនជន  បរទសធ្វើទស្សនកិច្ចនេះ ដើម្បីចង់បង្ហាញពីភាពរីកចំរើនរបស់រាជធានីភ្នំពេញផងដែរ។

ជនបរទេសទាំងនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យសុខភាព យ៉ាងម៉តចត់ ពីមន្ត្រីក្រសួងសុខាភិបាលថា គ្មានរោគសញ្ញាពាក់ព័ន្ធនឹងវីរុស Covid-19 នោះឡើយ ។

គួររំលឹកថានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញទៅកាន់ខេត្តព្រះសីហនុ ដើម្បីជួបស្វាគមន៍ដោយផ្ទាល់ ជាមួយអ្នកទេសចរចម្រុះជាតិសាសន៍ ជាង២ពាន់នាក់ នៅលើនាវាទេសចរណ៍ Westerdam របស់សហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានអនុញ្ញាត ឱ្យចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុនិងចាកចេញពីនាវាដើម្បីធ្វើដំណើរមកកំសាន្ត នៅរាជធានីភ្នំពេញផងដែរ៕

img17022006 img17022004 img17022005 img17022008