ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សប្បុរសជនផ្តល់អង្ក១០០តោន ជូនរដ្ឋបាលរាជធានីភ្នំព...

សប្បុរសជនផ្តល់អង្ក១០០តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់ចែងបន្តជួយ​ជនរងគ្រោះ ទាំងការលិចលង់និងជម្ងឺកូវីដ-១៩

ថ្ងៃចេញផ្សាយ: Friday, November 13, 2020, 10:45 AM

img13112007 img13112006

 

 

 

 

 

           អង្កចំនួន១០០តោន ដែលគិតជាទឹកប្រាក់ប្រមាណ៥៥ពាន់ដុល្លារ របស់សប្បុរសជនបានផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងបន្តជូនទៅបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយទឹកជំនន់ និងចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ។

            ពិធីប្រគល់និងទទួលអំណោយ ខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។   

            ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលតែងតែរួមសុខ រួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះដោយទឹកជំនន់ និងចូលរួមផ្តល់ជាឧបករណ៍ និងថវិកាក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ។

            ឯកឧត្តមបានបញ្ជាក់ផងដែរថា រាល់អំណោយរបស់សប្បុរសជនដែលប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តយកទៅបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះពិតប្រាកដ។

            តំណាងសប្បុរសជនបានបញ្ជាក់អោយដឹងថា អង្កចំនួន១០០តោន គិតជាទឹកប្រាក់ប្រមាណ៥៥ពាន់ដុល្លារ ដែលបានផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ គឺដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងបន្តជូនទៅបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាមួយនិងការចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ផងដែរ៕

img13112003 img13112002 img13112004 img13112001