ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ប្រជាពលរដ្ឋជាង៥០០គ្រួសារ ក្នុងសង្កាត់ចំនួន៤ នៅខ...

ប្រជាពលរដ្ឋជាង៥០០គ្រួសារ ក្នុងសង្កាត់ចំនួន៤ នៅខណ្ឌដង្កោ ទទួលរងប៉ះពាល់ដោយសារទឹកជំនន់ ហូរចេញពីដងស្ទឹងព្រែកត្នោត

ថ្ងៃចេញផ្សាយ: Wednesday, October 14, 2020, 8:56 AM

img131020b04 img131020b03

 

 

 

 

 

 

               ទោះស្ថិតនៅកណ្តាលរាត្រីក៏ដោយ ក៏អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បាននឹងកំពុងដឹកនាំបញ្ជាផ្ទាល់ និងរៀបចំផែនការជម្លៀសប្រជាពលរដ្ឋចេញពីកន្លែងលិច តាមដងស្ទឹងព្រែកត្នោត នាយប់កណ្តាលអាធាត្រថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ។

នៅក្នុងឱកាសចុះពិនិត្យផ្ទាល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋជាង៥០០គ្រួសារ ក្នុងសង្កាត់ចំនួន៤ នៅខណ្ឌដង្កោ បានទទួលរងប៉ះពាល់ដោយសារទឹកជំនន់ ហូរចេញពីដងស្ទឹងព្រែកត្នោត តាមបណ្តោយផ្លូវលេខ២០អា ដែលស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ទោះបីយ៉ាងណា អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញ រួមនឹងកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានត្រៀមកម្លាំងជាស្រេចដើម្បីជួយសង្រ្គោះ ប្រជាពលរដ្ឋ ក្នុងនោះមានអូប័រ ២០-៣០គ្រឿង ព្រមទាំងរថយន្តធុនធំសម្រាប់ដឹកជញ្ជូនសម្ភារៈ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។

img131020b11 img131020b09 img131020b10 img131020b08 img131020b06 img131020b07 img131020b05 img131020b03