ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សាលារាជធានីភ្នំពេញ សម្រេចដាក់ម៉ាស៊ីនស្គែន កំដៅម...

សាលារាជធានីភ្នំពេញ សម្រេចដាក់ម៉ាស៊ីនស្គែន កំដៅមួយទីតាំងទៀត នៅអង្គភាពច្រកចេញ ចូលតែមួយ ដើម្បីការពារជម្ងឺកូវីដ-១៩

ថ្ងៃចេញផ្សាយ: Monday, April 13, 2020, 4:15 PM

img130420b02 img130420b06

 

 

 

 

 

           រដ្ឋបាលរាជធានីភ្នំពេញមិនត្រឹមតែដាក់ទីតាំងដើម្បីវាស់កំដៅនៅច្រកចូល សាលារាជធានីភ្នំពេញប៉ុណ្ណោះទេ គឺបានសម្រេចដាក់ម៉ាស៊ីនស្កេនកំដៅមួយទីតាំងទៀតនៅចំណុចអង្គភាពច្រកចេញចូលតែមួយ ដែលជាច្រកទទួលសេវាផ្សេងៗពីសំណាក់ប្រជាពលរដ្ឋ ដើម្បីធានាបានថាមន្ត្រីរដ្ឋបាលរាជធានី និងអ្នកដែលចូលមកទទួល សេវាផ្សេងៗពីរដ្ឋបាលរាជធានីមិនមានការផ្ទុកនូវជម្ងឺកូវីដ_១៩។

            អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នាព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០នេះបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញបានដាក់គោលដៅចំនួនពីរ ដើម្បីវាស់កម្ដៅទៅលើបុគ្គលិកមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋដែលមកទទួលសេវាពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញបានដាក់មួយគោលដៅនៅចំណុចច្រកចូលនៃសាលារដ្ឋបាលរាជធានីភ្នំពេញ និងមួយទីតាំងទៀតគឺបំពាក់ម៉ាស៊ីនស្គែនកំដៅនៅចំណុចអង្គភាពច្រកចេញចូលតែមួយ ហើយអង្គភាពច្រកចេញចូលតែមួយនេះ គឺតម្រូវឱ្យ មន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែឆ្លងកាត់នូវម៉ាស៊ីនស្គែនថ្មីនេះ។

            ឯកឧត្តមអភិបាលក៏បានបញ្ជាក់ផងដែរថា ការដាក់នូវម៉ាស៊ីនស្គែនកំដៅថ្មីមួយបន្ថែមទៀតនេះ គឺដើម្បីធានាឲ្យបាននូវការឆ្លងជម្ងឺកូវីដ-១៩។ ចំពោះមន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋដែលមកទទួលសេវានៅរដ្ឋបាលរាជធានីភ្នំពេញ បើមិនឆ្លងកាត់នូវការស្គែនកម្ដៅនិងការវាស់កំដៅទេ គឺមិនអនុញ្ញាតឲ្យចូលមកក្នុងសាលារាជធានីភ្នំពេញនោះទេ។ បន្ថែមពីលើនេះទៀត ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវ ដល់មន្ត្រីរាជការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺត្រូវពាក់ម៉ាស លាងដៃនិងសំអាតអនាម័យឱ្យបានស្អាតជៀសវាងនូវការឆ្លងរាលដាល    វីរុសកូរ៉ូណា-១៩នេះ៕

img130420b05 img130420b03 img130420b04img130420b01