ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ស្នើឲ្យអាជ្ញាធរខណ្ឌ...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ស្នើឲ្យអាជ្ញាធរខណ្ឌព្រែកព្នៅ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព

ថ្ងៃចេញផ្សាយ: Thursday, February 13, 2020, 4:33 PM

img1302200301 img1302200302

 

 

 

 

 

            ទន្ទឹមនឹងការដោះស្រាយបញ្ហាប្រឈមចំនួន២​​ ជូនប្រជាពលរដ្ឋយ៉ាងមា​ន​ប្រ​សិ​ទ្ធភា​ព ដែលធ្វើឲ្យប្រជាពលរដ្ឋមា​ន​កា​រ​គាំទ្រនោះ ឯកឧត្តមអភិបាលរាជធានី​ភ្នំ​ពេ​ញ បានស្នើឲ្យអាជ្ញាធរខណ្ឌព្រែ​ក​ព្នៅ​ និងអ​ធិកា​​​រ​ខណ្ឌ បន្តដោះស្រាយបញ្ហាសន្តិសុខស​​ណ្តា​ប់​​ធ្នា​ប់​​នេះប​ន្តទៀ​ត។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបារា​ជ​ធា​នី​ភ្នំពេញ បានថ្លែងក្នុងពិធីប្រកាសឲ្យដំ​​ណើរ​ការ   ​រច​នា​សម្ព័​ន្ធថ្មី​ នៃ​រដ្ឋ​បាលខ​ណ្ឌព្រែ​កព្នៅ​ នៅព្រឹកថ្ងៃទី១៣ ​ខែកុម្ភៈ ឆ្នាំ២០២០នេះ ថា នេះជាការដោះ​ស្រាយ​បញ្ហា​ចំពោះ​មុ​ខជូ​ន​ប្រ​ជា​ព​លរដ្ឋ ដែលធ្វើឲ្យ​ខណ្ឌ​ទទួ​ល​បា​ន​កិ​ត្តិយ​ស។ នៅក្នុងឱកាសនោះដែ​​រ ឯកឧត្តមអភិបាលរាជធានី​ភ្នំ​ពេញ ក៏បា​នណែ​នាំដ​ល់​អ​ភិ​បាល​ខ​ណ្ឌ​ទំា​ងអ​ស់ ពិសេសខណ្ឌព្រែកព្នៅត្រូវដោះស្រា​​យ​បញ្ហាសំណង់មិនរៀបរយនៅ​​តាម​បឹ​ងប្រឡាយ​រ​បស់រដ្ឋ គឺដោះស្រាយផលប៉ះ​ពាល់​ជូនប្រជាពលរដ្ឋ​ ហើយកុំឲ្យពួកគាត់ទៅរស់នៅកន្លែងសាធារណៈ​ផ្សេ​ងទៀ​ត​ ដើម្បីកុំឲ្យដោះស្រាយបញ្ហានេះច្រើនដង​ឬ​មិ​ន​ចេះច​ប់។

ឯកឧត្តមអភិបា​លរា​ជធា​នីភ្នំ​ពេញ បានបញ្ជាក់ថា ការដាក់ឲ្យដំណើរការរ​​ចនា​ស​ម្ព័ន្ធ​ថ្មី​នៅរដ្ឋបាលខណ្ឌនេះ​ គឺដើម្បីបម្រើសេចក្តីត្រូវ​កា​រ​របស់ប្រជាពលរដ្ឋឲ្យ​​កាន់​តែមានប្រសិទ្ធ​ភាព ពិសេសស្របតាមគោលនយោបាយ​យុ​ទ្ធ​សាស្ត្រ​ចតុ​កោណ ដំណាក់កា​ល​ទី៤ របស់រាជរដ្ឋាភិ​បា​ល។

ក្នុងឱកាសនោះដែរ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានថ្លែងថា រដ្ឋបាលខណ្ឌព្រែកព្នៅ ក៏ដូចជាគណៈបញ្ជាការឯកភាពភាពរដ្ឋបាលខណ្ឌ បានខិតខំប្រឹងប្រែងអនុវត្តការងារពុះពាររាល់ការលំបាកនិងដាក់ចេញនូវវិធានការប្រទាក់ក្រឡានិងប្រើប្រាស់នូវកម្លាំងជំនាញ និងកម្លាំងសរុប ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ យ៉ាងមានប្រសិទ្ធភាព ពិសេសពង្រឹងការអនុវត្តន៍គោលនយោបាយ “ភូមិសង្កាត់មានសុវត្ថិភាព ” ដើម្បីរក្សាបាននូវសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានប្រកបដោយភាពសុខសាន្ត។ ក្នុងនោះជាការគួរគត់សម្គាល់គឺ សកម្មភាព លួចឆក់ ប្លន់ប្រដាប់អាវុធ ក្មេងទំនើង និងបទល្មើស គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ បានកាត់បន្ថយជាអតិបរមានៅមូលដ្ឋានខណ្ឌ និងបានជំរុញភ្នាក់ងារប្រមូលសំរាមតាមសង្កាត់សហការគ្នា ជាមួយសណ្តាប់ធ្នាប់ខណ្ឌ និងមន្រ្តីមូលដ្ឋានតាមបណ្តាសង្កាត់ ដើម្បីធ្វើការប្រមូលសំរាមមិនឲ្យមានការកកស្ទះយូរថ្ងៃ បណ្តាលឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋនិងប៉ះពាល់បរិស្ថាននៅក្នុងមូលដ្ឋានឡើយ៕

img1302200304 img1302200303 img1302200306 img1302200305