ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញជំរុញឲ្យអភិបាលខណ្ឌទំាង១៤ ព...

រដ្ឋបាលរាជធានីភ្នំពេញជំរុញឲ្យអភិបាលខណ្ឌទំាង១៤ ពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន

ថ្ងៃចេញផ្សាយ: Monday, January 13, 2020, 2:10 PM

img13012008 img13012001

 

 

 

 

 

              នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើ​ក​កិច្ចប្រ​ជុំគណៈ​ប​ញ្ជាការ ឯកភាពរដ្ឋបា​ល​រាជធា​នីភ្នំ​ពេញ ដោយមានការចូលរួម​ពី​ ឯកត្តមអភិបាល ឯកឧត្តមអភិបាលរងរាជធានីភ្នំពេ​ញ​  ឯកឧត្តមស្នងការនគរបាលរាជ​ធា​នីភំ្ន​ពេញ ឯកឧត្តមមេប​ញ្ជាការកង​រា​ជអា​វុធហត្ថ​រាជ​ធា​នីភំ្នពេញ ព្រះរាជអាជ្ញា ប្រធានសាលាដំបូងរាជធា​នី​ មន្ទីរអង្គភាពជំនាញពា​ក់​ព័ន្ធ និងរដ្ឋបាលខ​ណ្ឌ​ទាំង​១៤ ដើម្បី​ត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិ​ត្យ​​អាវុ​ធ​​ជាតិ​ផ្ទុះ ការបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រឿងស្រវឹង គ្រឿងញៀន​​ខុ​សច្បា​ប់ក្នុង រាជធានីភ្នំពេញ ​និ​ង​​ជា​​ពិសេស​កិច្ច​ការ​ការពារ​ស​ន្ដិ​សុខ សណ្ដាប់​ធ្នាប់ និង​របៀបរៀ​ប​រ​យ​សាធារណៈជូន​បងប្អូន​ប្រ​ជា​ពលរ​ដ្ឋ​​ក្នុងរា​ជ​ធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឃួង ស្រេង អភិ​​បាល នៃគណៈអភិបាល​​រាជធា​​នីភ្នំ​ពេញ បានជំរុញឲ្យអភិបាលខណ្ឌទំាង១៤​ ពង្រឹងកិច្ចការពាររសន្តិសុ​ខ​សណ្តាប់​ធ្នាប់ នៅតាមមូលដ្ឋានរប​ស់​ខ្លួ​ន ដើម្បីធានាបានសុខសុវ​ត្ថិ​ភាព ជូនប្រ​ជាពល​រដ្ឋ និងភ្ញៀវបរទេសដែលស្នាក់នៅក្នុ​ង​រាជ​ធានីភ្នំពេ​ញ​។

ក្នុងកិច្ចប្រជុំនោះ បានផ្តោតសំខាន់លើការកិច្ចការត្រួ​ត​ពិនិត្យ​អាវុ​ធជាតិផ្ទុះ ការបង្ក្រាបបទល្មើស​ល្បែ​ងស៊ី ស​ង​ គ្រឿងស្រវឹង គ្រឿងញៀនខុស​ច្បា​ប់ ក្នុ​ងរាជធានីភ្នំពេញ និងជាពិសេសកិច្ចការ​កា​រពារ​ស​ន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធា​រ​ណៈជូ​នបងប្អូ​នប្រ​ជាពល​រដ្ឋ​ក្នុ​ងរាជ​ធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង អភិ​​បាល នៃគណៈអភិបាល​​រាជធា​​នីភ្នំ​ពេញ បាន​ណែ​នាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុង​រា​ជធានីភ្នំពេញ ត្រូវពង្រឹងទៅលើផ្នែ​ក​សន្តិ​សុខសណ្តា​ប់​ធ្នាប់ ជូនប្រជាពល​រដ្ឋឲ្យបានល្អ​បំផុត ការបង្ក្រាបល្បែងស៊ីស​ង និងការបង្ក្រាបទៅលើគ្រឿងញៀ​ន ដែលជាបញ្ហាដ៏ធំដែលអា​ជ្ញា​ធរ​មានស​មត្ថកិ​ច្ច ត្រូវតែបង្ក្រាបឲ្យខាង​តែ​បាន។​

ឯកឧត្តមបានអះអាងថា បញ្ហាល្បែងស៊ីសងជាដើមច​ម​បង្ក​ឲ្យមានអ​សន្តិ​សុខនៅក្នុ​ង​សង្គម ដែលត្រូវរួមគ្នា​ ​បង្ក្រាប​​ ហើយត្រូវប្តេជ្ញាធ្វើយ៉ាងណា​ឲ្យ​ល្បែង​ស៊ីសងមានការថមថយនឹ​ង​ឈាន​ទៅដល់ការលុបបំបាត់ទាំ​ង​ ស្រុង៕

img13012006 img13012005