ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កាលបរិច្ឆេតនៃការទទួលពាក្យដាក់ដេញថ្លៃរឿងប្រមូលសំ...

កាលបរិច្ឆេតនៃការទទួលពាក្យដាក់ដេញថ្លៃរឿងប្រមូលសំរាមនៅរាជធានីភ្នំពេញនឹងបញ្ចប់នៅថ្ងៃទី៣១ មីនា ឆ្នាំ២០២០

ថ្ងៃចេញផ្សាយ: Friday, March 13, 2020, 8:56 AM

img12032001 img12032002

 

 

 

 

 

            មកដល់ពេលនេះមានក្រុមហ៊ុនចំនួន២០ហើយ ដែលបានមកយកពាក្យដេញថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញ ហើយកាលបរិច្ឆេតនៃការទទួលពាក្យដាក់ដេញថ្លៃនឹងបញ្ចប់នៅថ្ងៃទី៣១មីនា ឆ្នាំ២០២០ ខាងមុខនេះ។

   នេះបើតាមការបញ្ជាក់របស់រដ្ឋបាលរាជធានី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ កាលពីព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២០ នៅសាលារាជធានី ក្រោមអធិបតីភាពឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ពាក់ពន្ធ័នឹងការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ពាក់ព័ន្ធបញ្ហាអនាម័យបរិស្ថាន ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញថា រាជរដ្ឋាភិបាលបានបញ្ចប់សេវាប្រមូលសំរាមពីក្រុមហ៊ុនស៊ីនទ្រី និងកំពុងរៀបចំក្រុមហ៊ុនផ្សេងៗឲ្យចូលរួម ដេញថ្លៃតាមស្តង់ដារអន្តរជាតិ។ 

ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ទទួលបន្ទុកការងារខាងលើបានឲ្យដឹងថា មកដល់ពេលនេះមានក្រុមហ៊ុនចំនួន២០ហើយបានមកយកពាក្យដេញថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញ ដែលកាលបរិច្ឆេតនៃការទទួលពាក្យដាក់ដេញថ្លៃនឹងបញ្ចប់នៅថ្ងៃទី៣១ មីនា ឆ្នាំ២០២០ខាងមុខនេះ។   

ឯកឧត្តមបន្តថា នៅពេលខាងមុខ យើងនឹងរៀបចំការប្រមូលសំរាមជា៣តំបន់ក្នុងខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញដោយក្នុងមួយតំបន់មានមួយក្រុមហ៊ុនជាអ្នកទទួលខុសត្រូវ។

            ឯកឧត្តម ឃួង ស្រេង បានថ្លែងថា បញ្ហាអនាម័យជាបញ្ហាសំខាន់មួយដែលរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ តែបញ្ហាចន្លោះប្រហោងនៅតែមានដោយជៀសមិនផុត។ តែយ៉ាងណារដ្ឋបាលរាជធានីភ្នំពេញសូមទទួលយកការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតលើការធ្វើអនាម័យ។

img12032009 img12032008 img12032007 img12032006 img12032010 img12032005 img12032004 img12032003 img12032002 img12032001