ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការធ...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការធ្ងន់ធ្ងរលើអ្នករំលោភប្រឡាយលូប្រាំ ក្នុងខណ្ឌមានជ័យ

ថ្ងៃចេញផ្សាយ: Wednesday, July 08, 2020, 3:06 PM

img0807202011 img0807202016

 

 

 

 

 

              អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានដាក់បញ្ជាទៅអាជ្ញាធរឲ្យមានវិធានការធ្ងន់ធ្ងរ ចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ ដោយចាក់ដីរំលោភប្រឡាយជាច្រើនម៉ែត្រ ពោលបើពួកគាត់មិនកាយដីរំលោភនេះចេញទេ រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការ ដោយធ្វើពាក្យបណ្ដឹងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា បើចៅសង្កាត់ និងខណ្ឌ មិនប្តឹងទៅតុលាការ ឯកឧត្តមនឹងប្តឹងអាជ្ញាធរសង្កាត់ខណ្ឌវិញ។

ឯកឧត្តម ឃួង ស្រេង បញ្ចេញប្រតិកម្មបែបនេះ ខណៈលោកដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានីយ៍បូមទឹកលូប្រាំ ដែលបានសាងសង់រួចរាល់ នៅសង្កាត់ស្ទឹងមានជ័យ៣ ក្នុងភូមិប្ញស្សី១ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០៨ ខែ  កក្កដា ឆ្នាំ២០២០។

ឯកឧត្តម បានបញ្ជាទៅអាជ្ញាធរខណ្ឌមានជ័យ ឲ្យកាយដីចេញពីប្រឡាយជាបន្ទាន់។ ឯកឧត្តមបញ្ជាក់ថា «កម្មសិទ្ធិគាត់ត្រឹមណា ទុកត្រឹមហ្នឹងទៅ គឺទុករយៈពេលមួយសប្តាហ៍ ដើម្បីឲ្យកាយដីចេញ។ បើគេមិនកាយទេ រៀបចំឯកសារដាក់បណ្តឹងទៅតុលាការ»

img0807202001 img0807202021 img0807202020 img0807202019 img0807202018 img0807202017 img0807202015 img0807202014 img0807202013 img0807202012 img0807202010 img0807202009 img0807202008 img0807202007 img0807202006 img0807202005 img0807202004 img0807202003 img0807202002