ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ក្រុមហ៊ុន JTI បរិច្ចាគម៉ាស៊ីនវាស់កម្តៅ និងអាហារ...

ក្រុមហ៊ុន JTI បរិច្ចាគម៉ាស៊ីនវាស់កម្តៅ និងអាហារ ដល់សាលារាជធានីភ្នំពេញ សម្រាប់ ជូនកម្លាំងជួរមុខប្រយុទ្ធជំងឺកូវីដ-១៩

ថ្ងៃចេញផ្សាយ: Wednesday, March 03, 2021, 5:10 PM

img030321004 img030321002

 

 

 

 

             នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នេះ ក្រុមហ៊ុនថ្នាំជក់ជប៉ុនអន្តរជាតិ JTI កម្ពុជា បានបរិច្ចាគ ម៉ាស៊ីនវាស់កំដៅ ១៥០គ្រឿង ស្បៀង ១.០០០កញ្ចប់ ភេសជ្ជៈ ១០០កេស បដាអប់រំ ១០០ផ្ទាំង ជូនដល់អ្នកជួរមុខក្រុមគ្រូពេទ្យ កងកម្លាំងការពារព្រមទាំងអ្នកសម្អាតទីក្រុង ក្នុងការចូលរួមចំណែកទប់ស្កាត់ជំងឺរាតត្បាតកូវីដ–១៩ តាម  រយៈរដ្ឋបាលរាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនៃការទទួលសម្ភារៈខាងលើនេះបានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុន JTI កម្ពុជា ដែលបានចូលរួមចំណែកឆ្លើយតបទាន់ពេលវេលានៃសភាពការណ៍បច្ចុប្បន្ន ជាមួយរដ្ឋបាលរាជធានី និងរាជរដ្ឋាភិបាល ទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩នេះ។

            លោក Roy Manalili អគ្គនាយកក្រុមហ៊ុន JTI កម្ពុជា បានមានប្រសាសន៍ថា JTI ពេញចិត្តចូលរួម ជាមួយអាជ្ញាធរក្នុងការចែករំលែក និងបង្ហាញនូវសណ្តានចិត្តចំពោះអ្នកជួរមុខដែលលះបង់ និងខិតខំប្រយុទ្ធនឹងជម្ងឺរាតត្បាតដ៏កាចសាហាវមួយនេះ។

            លោកបានបញ្ជាក់ថា៖ «ការជួយសហគមន៍មានសារៈសំខាន់ណាស់សម្រាប់ JTI។ ដូច្នេះហើយ យើងតែងជំរុញឲ្យបុគ្គលិកចូលរួមស្ម័គ្រ ជួយកិច្ចការងារសង្គម»។

លោក បានឲ្យដឹងថា បុគ្គលិក JTI កម្ពុជា បានចូលរួមស្ម័គ្រចិត្តវេបខ្ជប់អាហារនិង  ភេសជ្ជៈនេះ សម្រាប់អ្នកជួរមុខប្រយុទ្ធនឹងការរាតត្បាតជំងឺកូវីដ១៩៕

img030321003 img030321001 img030321007 img030321006