ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អភិបាលរាជធានី ជម្រុញអោយអាជ្ញាធរខណ្ឌនិងមន្ទីរ ផ្...

អភិបាលរាជធានី ជម្រុញអោយអាជ្ញាធរខណ្ឌនិងមន្ទីរ ផ្សព្វផ្សាយព័ត៌មានពិត ជុំវិញជំងឺកូរ៉ូណាថ្មី

ថ្ងៃចេញផ្សាយ: Wednesday, March 04, 2020, 12:47 PM

img03032020120 img03032020113

 

 

 

 

 

             មានក្រុមមនុស្សមួយក្តាប់តូចបាននិងកំពុងយកប្រព័ន្ធផ្សព្វផ្សាយសង្គម ទៅបំភ្លៃការពិតទៅលើករណី វីរ៉ុស កូវីដ១៩ ក្នុងចេតនាបង្ករវិច្ឆេតកម្មបំផ្លាញសេចក្តីសុខក្នុងការរស់នៅរបស់ប្រជាជនកម្ពុជា ខណៈដែលនៅទូទាំងប្រទេសកម្ពុជាមកដល់ពេលនេះ ពុំទាន់មានប្រជាជនណាម្នាក់បានកើត ឬ ឆ្លងវីរ៉ុសនេះនៅឡើយ។   

ការធ្វើវិច្ឆេតកម្មដោយចេតនា ក្នុងផលប្រយោជន៍នយោបាយឬបំផ្លាញសេចក្តីសុខប្រជាជនទូទាំងប្រទេសនេះ ត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បញ្ចេញនូវប្រតិកម្មតបវិញ ដោយស្នើឱ្យមន្រ្តីមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំតាមសាលារៀន គ្រឹះស្ថានអប់រំ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយនូវព័ត៌មានពិត ឆ្លើយតបឱ្យទាន់សភាពការណ៍ នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង មិនមានអ្នកណាម្នាក់កើតឬឆ្លងវីរ៉ុសប្រភេទនេះនៅឡើយទេ សូមកុំឱ្យមានការភ័យខ្លាច ដោយគ្មានការពិចារណា។ 

ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គ្មានហេតុផលអ្វី ដែលត្រូវលាក់បាំងការពិត នៃវីរ៉ុសកូវីដ១៩នេះទេ ខណៈដែលពិភពលោកកំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងនោះ។ 

ឯកឧ្តមអភិបាលរាជធានី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខភិបាល ក៏បានដាក់ចេញនូវវិធានការការពារ និងទប់ស្កាត់នានា ដូចជាត្រូវលាងដៃនិងសាប៊ូ ឬ អាល់កុល ឱ្យបានញឹកញាប់ មុនពិសារចំណីអាហារ ឬ ប៉ះពាល់មាត់ច្រមុះ។ ម៉្យាងបើមានជំងឺគ្រុនផ្តាសាយត្រូវពាក់ម៉ាសការពារកុំឱ្យឆ្លងទៅអ្នកដទៃដែលនៅជិតខ្លួន។ ឯកឧត្តមអភិបាល ក៏បានជម្រុញឱ្យតាមសាលារៀននានានៅក្នុងរាជធានី បន្តយកចិត្តទុកដាក់លើការលើកកកម្ពស់បរិស្ថានក្នុងសាលា សុវត្ថិភាពចំណីអាហារ និងបង្កើតទីតាំងលាងដៃឱ្យបានគ្រប់គ្រាន់ មានសាប៊ូ ឬអាល់កុលលាងដៃ បំផុសឱ្យក្មួយៗសិស្សានុសិស្សមានការប្រុងប្រយ័ត្ន កុំបរិភោគចំណីអាហារណាមិនមានអនាម័យ កុំផឹកភេសជ្ជៈណាដែលមានជាតិផ្អែមខ្លាំងពេក ជាពិសេសត្រូវផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិ  បាល ឱ្យសិស្សានុសិស្ស និងអាណាព្យាបាលបានជ្រាបដើម្បីចូលរួមការពារទាំងអស់គ្នា។

            ពាក់ព័ន្ធនឹងជំងឺកូរ៉ូណាថ្មី ឬ Covid-19នេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានជម្រុញអោយគណៈបញ្ជាការឯកភាពខណ្ឌ​ទាំង១៤​ បង្កេីនការយកចិត្តទុកដាក់លេី​ការងារសន្តិសុខ​ សណ្តាប់ធ្នាប់​ ​ក្នុងមូលដ្ឋានរបស់ខ្លួន​ ជាពិសេសលេីករណី​មានមនុស្ស ដួល​ រឺសន្លប់​ ដោយប្រការណាមួយ​ ត្រូវរាយការណ៍មករដ្ឋបាល​រាជធានី​ភ្នំពេញ ជាបន្ទាន់​ ដោយមាន​ភ្ជាប់មកជាមួយនូវរូបភាព​ និងមូលហេតុឱ្យបានច្បាស់លាស់​ ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅសាធាណៈជន​ ឱ្យបានមុន​ជនអគតិមួយចំនួនដែលមាន​ចេតនាអាក្រក់​ កេងចំណេញ ​ដោយទាញយក​ហេតុការណ៍នេះ​ទៅបង្ហោះបំភ្លៃការពិត  បង្កឱ្យមានអស្ថេរភាពក្នុងសង្គម។ 

ការជម្រុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីល្ងាចថ្ងៃទី០២ ខែមិនា ឆ្នាំ២០២០ ក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯក រាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០១៩-២០២០នៅវិទ្យាល័យជាស៊ីម បឹងកេងកង។ 

ពាក់ព័ន្ធនឹងពិធីនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ លើកឡើងថា ចក្ខុវិស័យនៃការកសាងសង្គម      កម្ពុជាមួយដែលមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍន៍ ប្រកប ដោយចីរភាព និងសមធម៌ ទាមទារអោយប្រជាពលរដ្ឋ មានចំណេះដឹងខ្ពស់ វប្បធម៌ជ្រៅជ្រះ ជីរភាពសមរម្យ និង មានការរស់នៅសុខដុមរមនាទាំងក្នុងសង្គមជាតិ និងសង្គមគ្រួសារប្រកបដោយនិរន្តរភាព។ 

ឯកឧត្តមអភិបាលបានបន្តទៀតថា ឆ្លើយតបនិងចក្ខុវិស័យខាងលើក្រសួងអប់រំយុវជននិងកីឡាបាននឹងកំពុងអនុវត្តកំណែរទម្រង់អប់រំលើគ្រប់វិស័យឱ្យមានលក្ខណ:កាន់តែស៊ីជម្រៅ ឆ្ពោះទៅសង្គមពុទ្ធិនិងវិបុលភាព ស្របតាមដំណើរការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និតិកាលទី៦ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។    ជោគជ័យនៃការប្រកួតកីឡានាពេលនេះជាការរួមចំណែកជាវិជ្ជមានក្នុងការធ្វើឱ្យមានការរីកចំរើននូវសកម្មភាពអប់រំកាយនិងកីឡាទូទាំងប្រទេស ដែលជាសមាសភាពមួយ នៅក្នុងសមាសភាពអប់រំទាំង៥របស់ក្រសួងអប់រំយុវជននិងកីឡា។ 

ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវឱ្យក្មួយៗសិស្សានុសិស្ស ជាកីឡាករ កីឡាការិនី បន្តយកចិត្តទុកដាក់ហ្វឹកហាត់ឱ្យបានកាន់តែល្អថែមទៀត ទាំងចំណេះដឹង ប្រាជ្ញាស្មារតី កិច្ចសហការ និងសុខភាពជាចម្បង ដើម្បីបន្តយកជ័យជំនះជូនសាលា និងប្រទេសជាតិទាំងមូលនាពេលអនាគត៕

img03032020103 img03032020101 img03032020104 img03032020119 img03032020122 img03032020121 img03032020111 img03032020110 img03032020109 img03032020108 img03032020106 img03032020105