ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹង ធ្វើរបងថ្មនិងរៀបក...

រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹង ធ្វើរបងថ្មនិងរៀបការ៉ូឡាជិត ១គីឡូម៉ែត្រ នៅតាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្ស៊ី មុខគណៈរដ្ឋមន្ត្រី

ថ្ងៃចេញផ្សាយ: Friday, July 03, 2020, 10:43 AM

img0307202007 img0307202002

 

 

 

 

 

            ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់ស្អាត និងមានសណ្ដាប់ធ្នាប់ល្អ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងស្ថាបនារបងថ្មជាមួយនឹងការរៀបការ៉ូឡា នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ី ដោយចាប់ពីការ៉ាសសាំងតូតាល់រហូតដល់ស្តុបវត្តនាគវ័ន។

            ដើម្បីឱ្យគម្រោងនៃការរៀបចំរបងថ្ម និងរៀបការ៉ូឡានេះដំណើរការទៅបានរលូននិងទទួលបានជោគជ័យកាលពីវេលាថ្ងៃត្រង់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម  ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរខណ្ឌដូនពេញ និងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីនេះ នឹងបានសូមឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ជុំវិញគម្រោងស្ថាបនារបងថ្មមួយនេះឡើង ដោយហេតុថា កំណាត់ផ្លូវមួយនេះ មិនមានផ្លូវថ្មើជើងដើរទេ ដូច្នេះយើងនឹងធ្វើអោយមានចិញ្ចើមសម្រាប់អ្នកថ្មើជើងដើរអោយបានស្អាត សមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។

            ក្នុងការចុះពិនិត្យស្ថានភាពនៅពេលនោះ បងប្អូនប្រជាពលរដ្ឋក៏បានបង្ហាញទឹកចិត្តស្រលាញ់ រាប់អាន យ៉ាងខ្លាំងចំពោះ ឯកឧត្តម  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបានគាំទ្រជុំវិញគម្រោងខាងលើផងដែរ ។

            បើតាមការបញ្ជាក់ពី មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដែលបានចុះទៅពិនិត្យទីតាំងខាងលើជាមួយ ឯកឧត្តម  អភិបាលរាជធានី បានបញ្ជាក់ឲ្យដឹងថា គម្រោងនៃការរៀបចំសាងសង់របងថ្ម នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខនឹងទីស្ដីការគណៈរដ្ឋមន្ត្រីនេះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើ ជាពីរដំណាក់កាល ដោយតំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តការដ្ឋានចេញពីការ៉ាសសាំងតូតាល់ដល់ផ្លូវ R៦ (ស្តុបក្តាន់២)មានប្រវែង ៦៥០ម៉ែត្រក ម្ពស់ ២ម៉ែត្រ ។ តំណាក់ការទីទី២ ចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២)នេះ  រហូតដល់ទប់វត្តនាគវ័ន្ត ដែលមានប្រវែង៤៣៧ម៉ែត្រ។

            មន្ត្រីដដែលបានបញ្ជាក់ថា ការធ្វើរបងថ្ម ជាមួយនឹងការរៀបចំការ៉ូឡាសម្រាប់ថ្មើរជើងខាងលើនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ធ្វើឡើងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ ដោយសារតែផ្លូវសហព័ន្ធរុស្ស៊ី ជាផ្លូវមួយដែលភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ ដូច្នេះដាច់ខាតត្រូវតែរៀបចំផ្លូវនេះឲ្យមានសោភណ្ឌភាពនិងសណ្ដាប់ធ្នាប់ល្អប្រសើរ ៕

img0307202004 img0307202003 img0307202009 img0307202005 img0307202001