ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធាន...

ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបប្រជុំជាមួយអ្នកពាក់ព័ន្ធតាមច្រាំងទន្លេចតុមុខ ដើម្បីពិភាក្សារកដំណោះស្រាយរៀបចំផ្លូវថ្មើរជើងតាមមាត់ទន្លេបន្តចាប់ពីមុខផ្សាររាត្រីរហូតដល់ស្ពានជ្រោយចង្វារ

ថ្ងៃចេញផ្សាយ: Thursday, February 02, 2017, 9:53 PM

នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបប្រជុំជាមួយអ្នកពាក់ព័ន្ធតាមច្រាំងទន្លេចតុមុខ ដើម្បីពិភាក្សារកដំណោះស្រាយរៀបចំផ្លូវថ្មើរជើងតាមមាត់ទន្លេបន្តចាប់ពីមុខផ្សាររាត្រីរហូតដល់ស្ពានជ្រោយចង្វារ ដែលផ្លូវថ្មើរជើងនេះមានប្រវែង ១.៦៤០ម៉ែត្រ។

16466105_156821091486391_339824607_o16442877_156820861486414_176710228_o

គម្រោងនេះ នឹងរៀបចំឱ្យបានរួចរាល់មុនព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ដើម្បីដាក់ជូនប្រជាពលរដ្ឋលំហែកម្សាន្ត។ ឯកឧត្តមអភិបាលបានណែនាំឱ្យក្រុមការងារចាប់ផ្តើមការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ១-ចាប់ផ្តើមស្ថាបនា និងរៀបចំចេញដំណើរពីស្ពានជ្រោយចង្វារមកដើម្បីទុកពេលសម្រាប់ដោះស្រាយបញ្ហាខាងតំបន់ផ្សាររាត្រី។ ២-កែសម្រួលទីតាំងតាមមាត់ទន្លេ ចំពោះទីតាំងដែលសាងសង់ចូលក្នុងទន្លេទាំងអស់។

16443841_156820868153080_884094349_o

ឯកឧត្តមអភិបាល បានគូសបញ្ជាក់ឱ្យឃើញអំពីអត្ថប្រយោជន៍យ៉ាងសំខាន់នៃផ្លូវថ្មើរជើងតាមមាត់ទន្លេ ដែលលើកមុខមាត់រាជធានីភ្នំពេញ បង្កើនការទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ៕