ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ឯកឧត្តម ឃួង ស្រេង អញ្ជើញចុះជួបសួរសុខទុក្ខបងប្អូ...

ឯកឧត្តម ឃួង ស្រេង អញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋសហគមន៍បុរីសន្តិភាព២

ថ្ងៃចេញផ្សាយ: Friday, August 03, 2018, 10:04 AM

ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋសហគមន៍បុរីសន្តិភាព២ ក្នុងខណ្ឌពោធិសែនជ័យ និងបានណែនាំដល់មន្ទីរសាធារណការរៀបចំជួសជុលផ្លូវក្នុងសហគមន៍ប្រវែងប្រមាណជា ៣.៦០០ម៉ែត្រ ព្រមជាមួយនឹងការរៀបចំប្រព័ន្ធលូផងដែរ។

បន្ទាប់មកឯកឧត្តមអភិបាលក៏បានបន្តដំណើរទៅពិនិត្យមើលស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោតកន្លងទៅ ហើយឯកឧត្តមអភិបាលក៏បានណែនាំឱ្យមន្ទីរសាធារណការរៀបចំស្ថាបនាផ្លូវបេតុង ១ខ្សែនៅក្នុងសង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យផងដែរ៕

38276289_984294695084616_8863209896322007040_o 38433257_984294375084648_1080242441686089728_o 38019133_984295715084514_8000212780277825536_o 38300198_984294298417989_7090443637883928576_o