ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានតាមខណ្ឌ  /  ឯកឧត្តម​អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រី ម...

ឯកឧត្តម​អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រី មន្ទីរជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យមើលការដ្ឋានអ៊ុតកៅស៊ូផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារជម្ពូវ័ន្ត

ថ្ងៃចេញផ្សាយ: Sunday, October 29, 2017, 11:33 AM

នារាត្រី​ថ្ងៃទី​២៩ ​ខែ​តុលា​ ឆ្នាំ​២០១៧នេះ​ ឯកឧត្តម​អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រី មន្ទីរជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យមើលការដ្ឋានអ៊ុតកៅស៊ូផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារជម្ពូវ័ន្ត ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដើម្បីជម្រុញឱ្យការដ្ឋានដំណើរការបានលឿន និងមានគុណភាពស្របទៅតាមស្តង់ដាបច្ចេកទេស ។

ឯកឧត្តម​អភិបាលបានណែនាំមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ពន្លឿនការជួយជុលឱ្យបានមុនព្រះរាជពិធីបុណ្យអុំទូក ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។​ ការដ្ឋានអ៊ុតកៅស៊ូផ្លូវជាតិលេខ៤កំណាត់កាលទី១នេះ បានចាប់ផ្តើមឡើងកាលយប់ថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៧ ដែលមានប្រវែង ១៧៥០ម៉ែត្រ ទទឹង ២២ម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវបំបែកកប់ស្រូវ៕

22859849_818630711651016_2790370020646193388_o 23000401_818630644984356_4535363010896034987_o