ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្ដម ឃួង ស្រេង ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​ល...

ឯកឧត្ដម ឃួង ស្រេង ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​លោកជំទាវ​ សាន់នីយ៉ា ឌូរ៉ានី ចាមែល

ថ្ងៃចេញផ្សាយ: Wednesday, March 13, 2019, 9:18 PM

នាព្រឹកថ្ងៃ​ពុធ​ ០៨កើត ខែ​ផល្គុន ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមី​នា ឆ្នាំ​២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បានទទួល​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​លោកជំទាវ​ សាន់នីយ៉ា ឌូរ៉ានី ចាមែល ( Sunniya Durrani-Jamal ) នាយកតំបន់ និងក្រុម​បេសកកម្ម​កម្មវិធី​ប្រចាំឆ្នាំ​២១០៩ របស់​ធនាគារ​អភិវឌ្ឍ​ន៍​អាសុី ( ADB ) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​ការងារដោះស្រាយ​ការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​រាជធានីភ្នំពេញ​ និងការងារពាក់ព័ន្ធ​ទៅនឹង​គម្រោង​អភិវឌ្ឍ​សំខាន់​ៗ ក្នុង​រាជធានីភ្នំពេញ​ពីឆ្នាំ​២០២០-២០២២ សម្រាប់​ត្រៀម​រៀបចំ​ខ្លឹមសារ​សេចក្ដី​ព្រាង​ក្នុង​បេសកកម្ម​កម្មវិធី​សម្រាប់​ប្រទេស​ទទួល​ជំនួយ​ពី​ធនាគារ​អភិវឌ្ឍ​ន៍​អាសុី ( Country Programmimg Mission )។

54230576_1127939000720184_5814497412173004800_o 53877558_1127938964053521_8582511677331734528_o