ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្ដម ឃួង ស្រេង ជួបសម្ដែងការគួរសមជាមួយលោក ព្យ...

ឯកឧត្ដម ឃួង ស្រេង ជួបសម្ដែងការគួរសមជាមួយលោក ព្យែរ ប៊ៃយ៉េ អគ្គលេខាធិការ​អចិន្ត្រៃយ៍​របស់​សមាគម​អន្តរជាតិ​នៃ​អភិបាល​ក្រុងប្រើប្រាស់​ភាសាបារាំង

ថ្ងៃចេញផ្សាយ: Friday, March 08, 2019, 8:56 PM

នា​រសៀល​ថ្ងៃ​សុក្រ ០៣កើត ខែ​ផល្គុន ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែមី​នា ឆ្នាំ​២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយលោក ព្យែរ ប៊ៃយ៉េ អគ្គលេខាធិការ​អចិន្ត្រៃយ៍​របស់​សមាគម​អន្តរជាតិ​នៃ​អភិបាល​ក្រុងប្រើប្រាស់​ភាសាបារាំង ( AIMF ) ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន ជាមួយ​រដ្ឋបាល​រាជធានីភ្នំពេញ ដែលត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​កិច្ចប្រជុំ​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍របស់សមាគម AIMF នា​ចុង​ឆ្នាំ​នេះ និង​បាន​ចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ផ្ដល់ជំនួយសម្រាប់​គម្រោង ” ការពង្រឹង​សមត្ថភាព​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិនៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​វិស័យរៀបចំក្រុងប្រកប​ដោយ​និរន្តរភាព ដើម្បី​រៀបចំ​តំបន់​អាណាធិបតេយ្យ​ឡើងវិញ​ក្នុងទីក្រុង និង​ធានា​ផ្ដល់នូវលទ្ធភាពក្នុង​ការទទួលបានសេវា​សំខាន់​ៗ ផ្សេងៗ​សម្រាប់​សហគមន៍​ក្រីក្រ ” រវាង​រដ្ឋបាល​រាជធានីភ្នំពេញ និង​សមាគម​អន្តរជាតិ​នៃ​អភិបាល​ក្រុងប្រើប្រាស់​ភាសាបារាំង ( AIMF )​។

53174632_1125010671013017_3438558599658340352_o 53521638_1125010321013052_7931996347291402240_o 54407579_1125009831013101_7034492635062468608_o 53224194_1125009484346469_1685676940289114112_o