ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនា​បតីតេ...

អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត

ថ្ងៃចេញផ្សាយ: Saturday, September 15, 2018, 9:49 AM

នៅព្រឹកថ្ងៃ​សៅរ៍ ០៦​កើត ខែភទ្របទ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ ឯកឧត្ដម លោក​ជំទាវ អភិបាល​រង មន្ទីរ​ជំនាញ និង​មន្ត្រី​ក្រោម​ឱវាទ​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​ បាននាំយកអំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៧២១គ្រួសារ ដែល​រស់នៅ​ក្នុង​សហគមន៍ភូមិ​អណ្ដូង​ទី៤ អណ្ដូង​ទី៦ សង្កាត់​គោករកា ខណ្ឌ​ព្រែក​ព្នៅ រាជធានីភ្នំពេញ​ ដែលកំពុងជួប​នឹងគ្រោះធម្មជាតិ ដោយប៉ុន្មានថ្ងៃ​នេះ​ទឹក​ជំនន់​ទឹក​ភ្លៀង​បាន​ធ្លាក់​មក​ខ្លាំង បានធ្វើ​អោយ​តំបន់​នេះ​រងការ​ជន់លិច​ខ្លាំង។

41807112_1020946884752730_2290438151228882944_o41737750_1020948118085940_7058716327921319936_o 41744502_1020948208085931_5983355279775891456_o 41801494_1020947864752632_3738787447987765248_o 41861184_1020947424752676_6479170844206563328_o 41721330_1020947078086044_1250263171684368384_o

រដ្ឋបាលរាជធានីបាននិងកំពុង អនុវត្តគម្រោងការងារជីកប្រឡាយដាក់លូសម្រេចបាន៨០% និងសង្ឃឹមថាតំបន់នោះលែងលិច បន្ទាប់ពីអនុវត្តគម្រោងចប់រួចរាល់ជាស្ថាពរ៕