ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អង្គប្រជុំពិភាក្សាជាមួយគណៈកម្មការរៀបចំការបោះឆ្ន...

អង្គប្រជុំពិភាក្សាជាមួយគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Wednesday, June 27, 2018, 7:50 PM

កិច្ចការការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលបោះឆ្នោត ជាកិច្ចការសំខាន់ដែលរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្ពស់

នារសៀលថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំពិភាក្សាជាមួយគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីផ្លាស់ប្ដូរព័ត៌មានអំពីការងារសន្ដិសុខ ការគ្រប់គ្រងដំណើរការឃោសនាបោះឆ្នោត និងកិច្ចការសហប្រតិបត្តិការផ្សេងៗទៀតទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភាជាតិ នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។

36242434_946627155518037_5904950733391790080_o 36316940_946627025518050_6155708658052235264_o 36263188_946626878851398_5150832112043032576_o 36307605_946626832184736_2667146326851977216_o