ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សេចក្តីប្រកាស  /  សេចក្ដី​ជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​...

សេចក្ដី​ជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ដែលធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​សឡា

ថ្ងៃចេញផ្សាយ: Tuesday, May 28, 2019, 11:34 AM

សេចក្ដី​ជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ដែលធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​សឡា តាមបណ្តោយ​ផ្លូវលេខ5C ចាប់ពី​ផ្លូវ​លេខ២៧១ ដល់​ស្ថានីយបេ្រងឥន្ធនៈតេលា ស្ថិតនៅ​ព្រំប្រទល់ខណ្ឌ​សែនសុខ និង​ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ឱ្យបាន​ជ្រាបថា ៖ រដ្ឋបាល​រាជធានីភ្នំពេញ​នឹង​ចាប់​ផ្ដើម​ដាក់លូប្រអប់មេកាត់ទទឹងផ្លូវ​លេខ5C ទំហំ​មុខកាត់ ២,៥ម៉ែត្រ x ២,៥ម៉ែត្រ ចំនួន​បីជូរ​។ អាស្រ័យ​ហេតុ​នេះ សូមសាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​មេត្តា​ជ្រាប យោគយល់ និងអធ្យាស្រ័យ​ចំពោះ​រំខាន​ដល់ការធ្វើចរាចរឆ្លង​កាត់ការ​ដ្ឋាន។

61139195_1178769272303823_8540497499788410880_o