ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  រៀបចំពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុង និងផ្លូវប...

រៀបចំពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុង និងផ្លូវបេតុងមួយខ្សែស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ

ថ្ងៃចេញផ្សាយ: Tuesday, March 14, 2017, 9:44 AM

នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ រៀបចំពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុង និងផ្លូវបេតុងមួយខ្សែស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

17273192_185292421972591_772395084_o17342449_185292848639215_887645593_o

ស្ពានបេតុង ឡុងឈិន នឹងត្រូវស្ថាបនាប្រវែង ៥៤ម៉ែត្រ ទទឹង ២០,៧ម៉ែត្រ អមជាមួយផ្លូវបេតុងឆ្អឹងដែកកំរាស់ ២០សង់ទីម៉ែត្រ ប្រវែង ១.១៩០ម៉ែត្រ និងទទឹង ៩ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវទំនប់កប់ស្រូវ រហូតដល់ផ្លូវលេខ១៥១។ ផ្លូវ និងស្ពាននេះ គឺជាទីតាំងយុទ្ធសាស្ដ្រជួយរំដោះចរាចរណ៍យ៉ាងសំខាន់សម្រាប់ផ្លូវជាតិលេខ៥។ បន្ទាប់ពីបញ្ចប់កម្មវិធីបើកការដ្ឋាន ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់នៃការពង្រីកផ្លូវចំណុចគល់ស្ពានព្រែកព្នៅចំនួន ៤២គ្រួសារ។

អនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានកំណត់ឱ្យមានការរក្សាទុកផ្លូវប្រវែង ៣០ម៉ែត្រ ពីអ័ក្សស្ពាន ប៉ុន្តែប្រជាពលរដ្ឋស្នើសុំរក្សាទុកតែ ២៥ម៉ែត្រពីអ័ក្សផ្លូវវិញ។ ឯកឧត្តមអភិបាល បានជម្រាបដល់ប្រជាពលរដ្ឋទាំងអស់សហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ពិសេសគឺលោកចៅសង្កាត់ ដើម្បីទុកពេលវេលារៀបចំឯកសារនានាស្នើសុំគោលការណ៍សម្រេចពីប្រមុខរាជរដ្ឋាភិបាល៕