ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន១២០គ...

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ដ

ថ្ងៃចេញផ្សាយ: Friday, April 12, 2019, 1:58 PM

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីតាមបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ​ ដោយឥតគិតថ្លៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាល​រាជធានីភ្នំពេញ​ ​សូមជូន​ពរជ័យ សិរីសួស្ដី ជ័យ​មង្គល វិបុល​សុខ​ និង​សុខ​សុវត្ថិភាព​ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅលេង​ស្រុក​កំណើត ជួបជុំ​ក្រុម​គ្រួសារញាតិមិត្ត ប្រកប​ដោយ​សេចក្ដី​សប្បាយ​រីករាយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​។

57262777_1146754815505269_2446728360408121344_o 56848066_1146753185505432_6807152598676668416_o 56673123_1146755125505238_670921862124929024_o 57420757_1146755202171897_6816994868422770688_o