ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ពិធី​សូត្រ​មន្ត​បុណ្យ​ប្រសិទ្ធ​ពរជ័យ សិរីសួស្ដី...

ពិធី​សូត្រ​មន្ត​បុណ្យ​ប្រសិទ្ធ​ពរជ័យ សិរីសួស្ដី ជ័យ​មង្គល វិបុល​សុខ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ

ថ្ងៃចេញផ្សាយ: Tuesday, April 09, 2019, 1:42 PM

នា​រសៀល​ថ្ងៃ​អង្គារ ០៥កើត ខែចេត្រ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ២០១៩​នេះ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា​រាជធានីភ្នំពេញ បាន​ប្រារព្ធ​ពិធី​សូត្រ​មន្ត​បុណ្យ​ប្រសិទ្ធ​ពរជ័យ សិរីសួស្ដី ជ័យ​មង្គល វិបុល​សុខ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ គ.ស២០១៩ ក្រោម​អធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​រាជធានីភ្នំពេញ និង​លោកជំទាវ ជា សុីណា​ ឃួង ស្រេង ព្រមទាំង​មាន​ការ​ចូល​រួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្នុងជួរគណៈកិត្តិយសសាខា​ គណៈកម្មាធិការសាខា​ មន្ត្រីប្រតិបត្តិសាខា​ និងអនុសាខា​។

56459565_1145058325674918_2867930374288179200_o 56847966_1145060369008047_6264204969377792000_o