ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​សិក្សា​ថ្ម...

ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​សិក្សា​ថ្មី ចំនួន​០៨ខ្នង ១៥៧បន្ទប់ នៃគម្រោង​ពង្រីក​សាលា​មធ្យម​សិក្សានៅ​រាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Friday, April 26, 2019, 9:48 AM

នាព្រឹកថ្ងៃ​សុក្រ ០៧រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩នេះ ក្នុង​បរិវេណ​វិទ្យាល័យ​ព្រែក​លៀប ស្ថិតនៅ​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា​រ រាជធានីភ្នំពេញ បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​សិក្សា​ថ្មី ចំនួន​០៨ខ្នង ១៥៧បន្ទប់ នៃគម្រោង​ពង្រីក​សាលា​មធ្យម​សិក្សា នៅ​រាជធានីភ្នំពេញ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ហុីដេហុីសា ហូរីណូអ៊ូឈី ឯកអគ្គរាជទូត​វិសាមញ្ញនិង​ពេញ​សមត្ថភាព​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​។ អគារ​សិក្សា​ថ្មី​ចំនួន ០៨ខ្នង មាន​នៅ​វិទ្យាល័យ ហ៊ុន សែន បូរី១០០ខ្នង ៥ជាន់ ២០បន្ទប់ អនុវិទ្យាល័យ​ចំរើន​ផល ៤ជាន់ ២៤បន្ទប់​ អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍​ចិន​តុង ៣ជាន់ ១២បន្ទប់​ វិទ្យាល័យ​ឫស្សីកែវ ៣ជាន់ ២៤បន្ទប់​វិទ្យាល័យ​ព្រែក​លៀប ៣ជាន់ ២១បន្ទប់ អនុវិទ្យាល័យ​ទឹក​ល្អក់ ៤ជាន់ ២០បន្ទប់ អនុវិទ្យាល័យ​អូរបែកក្អម ៣ជាន់ ១២បន្ទប់ និង​វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន​៣ជាន់ ២៤បន្ទប់​។

57908859_1155933441254073_5291645810298060800_o 58692003_1155933377920746_2796453343864553472_o 59121056_1155933281254089_626399260471984128_o 58384528_1155935551253862_4983549973451767808_o 58374773_1155936161253801_7112618923400364032_o 58462878_1155948537919230_7005147610314964992_o