ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ពិធីសូត្រ​មន្ត​បុណ្យកឋិនទានដង្ហែ​ទៅ​វេរប្រគេនព្...

ពិធីសូត្រ​មន្ត​បុណ្យកឋិនទានដង្ហែ​ទៅ​វេរប្រគេនព្រះសង្ឃ នៅវត្តព្រះបារមី​វង្កដ្ឋបូរីកបិលភ័ស្ដុ

ថ្ងៃចេញផ្សាយ: Thursday, October 25, 2018, 3:02 PM

នារសៀល​ថ្ងៃ​ព្រហស្បតិ៍ ០១រោច ខែ​អស្សុជ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨នេះ រដ្ឋបាល​រាជធានីភ្នំពេញ បានប្រារព្ធពិធី​ក្រុងពាលី និង​នមស្ការព្រះរតនត្រ័យ សមាទានសីលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និង​សម្ដែង​ធម៌ទេសនា សូត្រ​មន្ត​បុណ្យកឋិនទានដង្ហែ​ទៅ​វេរប្រគេនព្រះសង្ឃ ដែល​គង់ចាំ​ព្រះវស្សាអស់ត្រីមាសក្នុង​ព័ន្ធសីមា ដើម្បី​កសាង​ព្រះវិហារ និង​ឧបដ្ឋានសាលា វត្តព្រះបារមី​វង្កដ្ឋបូរីកបិលភ័ស្ដុ ​ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្រោម​អធិបតី​ភាព​ឯកឧត្ដម ម៉ប់ សារិន​ប្រធាន​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ និង​លោកជំទាវ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និង​លោកជំទាវ ព្រមទាំង​មន្ត្រី​រាជការ​ ពុទ្ធបរិស័ទ​ ញាតិមិត្តជិតឆ្ងាយ៕

44786424_1041533292694089_1623765703976812544_o 43493499_1041532216027530_5800595414784671744_o 44748461_1041531916027560_5530660727435558912_o 43688295_1041531026027649_7661495166640848896_o 44775276_1041530786027673_461136636978135040_o 44737057_1041530729361012_2889383323614838784_o