ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ពិធីប្រគល់ម៉ូតូកង់បីជូនខណ្ឌជ្រោយចង្វារ ខណ្ឌដូនព...

ពិធីប្រគល់ម៉ូតូកង់បីជូនខណ្ឌជ្រោយចង្វារ ខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង

ថ្ងៃចេញផ្សាយ: Monday, November 04, 2019, 9:46 AM

បន្ទាប់ពីចប់កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រគល់ជូននូវម៉ូតូកង់បីទៅរដ្ឋបាលខណ្ឌចំនួនបួនមានខណ្ឌជ្រោយចង្វារ ខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង ដោយក្នុងសង្កាត់នីមួយ​ៗទទួលបានមួយគ្រឿង និងតាមបណ្ដាខណ្ឌផ្សេងទៀតនឹងទទួលបាននាពេលក្រោយ ដើម្បីជួយការងារប្រមូលដឹកជញ្ជូនសំរាម ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបនិងសំពះព្រះខែ អកអំបុក ដែលនឹងខិតជិតមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ៕

74908156_1305996769581072_7704371322645643264_o 76751386_1305997596247656_4601391076308156416_o