ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ពិធីប្រកាសតែងតាំងមុខតំណែង អភិបាលរង នៃគណៈអភិបាលខ...

ពិធីប្រកាសតែងតាំងមុខតំណែង អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ

ថ្ងៃចេញផ្សាយ: Thursday, June 14, 2018, 9:26 PM

ពិធីប្រកាសតែងតាំងមុខតំណែងអភិបាលរងថ្មីនៃខណ្ឌដូនពេញ ដែលជំនួសអភិបាលរងខណ្ឌចូលនិវត្តន៍! ការផ្លាស់ប្តូរមន្ត្រីចូលនិវត្តន៍ តែងតាំងមន្ត្រីថ្មី គឺជាជីវភាពធម្មតារបស់មន្ត្រីរាជការ ស្របតាមច្បាប់លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដើម្បីរក្សាបាននូវនិរន្តរភាពការងារ និងការបម្រើសេវាជូនប្រជាពលរដ្ឋ។

នាព្រឹកថ្ងៃព្រហស្បតិ៍ ០២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីប្រកាសតែងតាំងមុខតំណែង អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ដែលមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក អភិបាល-អភិបាលរង នៃគណៈអភិបាលខណ្ឌទាំង១២ លោក លោកស្រីប្រធានមន្ទីរ អង្គភាព ស្ថាប័នជុំវិញរាជធានីភ្នំពេញ លោក ប្រធាន និងសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌដូនពេញ លោក លោកស្រីអភិបាលរងខណ្ឌ មន្ត្រីរាជការ លោក លោកស្រីចៅសង្កាត់ទាំង១១ មេភូមិ និងប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ លោក ឈឹម ឌីណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ ដែលត្រូវដល់អាយុចូលនិវត្តន៍ ជំនួសដោយលោក លោក ម៉ុក ច័ន្ទករុណា វិញ៕

35194295_933988290115257_2921966684984049664_o 35199061_933987726781980_8420271774511398912_o 35242685_933988023448617_350898617629802496_o 35244517_933987656781987_7919502957442236416_o