ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ពិធីបើកការដ្ឋានស្ថាបនាផ្លូវ ២ខ្សែ ក្នុងសង្កាត់ស...

ពិធីបើកការដ្ឋានស្ថាបនាផ្លូវ ២ខ្សែ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ

ថ្ងៃចេញផ្សាយ: Tuesday, March 14, 2017, 9:38 AM

នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ ២ខ្សែ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

17311556_185311481970685_117390939_o17269668_185311485304018_1496219575_o (1)

ផ្លូវ ២ខ្សែនេះ មានប្រវែងសរុប ៣.៤៦៥ម៉ែត្រ ទទឹង ៥ម៉ែត្រ ដែលខ្សែទី១ មានប្រវែង ១.៨៨៥ម៉ែត្រ ស្ថិតក្នុងភូមិដំណាក់ធំ ចាប់ពីមហាវិថីព្រះមុនីរ៉េត ដល់ក្បាលស្ពានទី១ កែងនឹងផ្លូវលេខ២៧១(មុខមន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្ស៉ី) ព្រមទាំងដាក់លូទំហំ ១ម៉ែត្រផងដែរ និងខ្សែទី២ មានប្រវែង ១.៥៨០ម៉ែត្រ ស្ថិតក្នុងភូមិចំរើនផល ចាប់ពីផ្លូវលេខ៧៧BT ដល់ផ្លូវលំក្នុងភូមិដំណាក់ធំ។

ក្នុងពិធីបើកការដ្ឋាននេះ ឯកឧត្តមអភិបាលបានមានប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយលោកចៅសង្កាត់ ដើម្បីរួមគ្នាអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពឱ្យបានល្អ និងមានការយោគយល់អធ្យាស្រ័យអំពីការរំខានដោយការដ្ឋានក្នុងអំឡុងពេលស្ថាបនាផ្លូវទាំងពីរខ្សែនេះ៕