ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ប្រជុំស្តីពីសំណើសុំការអនុញ្ញាតរៀបចំធ្វើយុទ្ធនាក...

ប្រជុំស្តីពីសំណើសុំការអនុញ្ញាតរៀបចំធ្វើយុទ្ធនាការសម្អាតទីក្រុងភ្នំពេញ របស់គណៈប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា

ថ្ងៃចេញផ្សាយ: Thursday, February 23, 2017, 11:26 AM

ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧

ឯកឧត្តម អៀង អូននី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រជុំស្តីពីសំណើសុំការអនុញ្ញាតរៀបចំធ្វើយុទ្ធនាការសម្អាតទីក្រុងភ្នំពេញ របស់គណៈប្រតិភូ សហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា។

កន្លងមកសហភាពអ៊ឺរ៉ុបមានសកម្មភាពជាច្រើនក្នុងការគាំទ្របរិស្ថានដូចជា ការជិះកង់ដើម្បីបរិស្ថាន យុទ្ធនាការរើសសម្រាម ផ្សព្វផ្សាយក្នុងការកាត់បន្ថយប្រើប្រាស់ ថង់ផ្លាស់ស្ទិក និងសកម្មភាពផ្សេងៗទៀត។យុទ្ធនាការនេះធ្វើឡើងដើម្បីដាស់ស្មារតីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានធ្វើការសម្អាតបរិស្ថាន មិនបោះសំរាម ពាស់វាលពាស់ កាល និងចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស់ស្ទិច។

អង្គប្រជុំបានឯកភាពលើសំណើដែលបានស្នើសុំ និងគាំទ្រក្នុងយុទ្ធនាការសម្អាតទីក្រុងភ្នំពេញដោយធ្វើការជ្រើសរើសទីតាំង២កន្លែងមកពិចារណាក្នុងការជ្រើសយក ទីតាំងមួយក្នុងការធ្វើយុទ្ធនាការ។មានដូចជា៖

-ប្រឡាយបឹងសាឡាង

-ប្រឡាយ១០៥

index index1