ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការស្ដារប្...

ប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការស្ដារប្រឡាយ-លូក្នុងរដ្ឋបាលរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Monday, January 15, 2018, 1:32 PM

នារសៀលថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកអង្គប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការស្ដារប្រឡាយ-លូក្នុងរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

26814751_856096074571146_5833609945707229142_n 26904320_856095977904489_7591762210778215589_n

សរុបជារួមការងារស្ដារលូក្នុងរាជធានីភ្នំពេញ ស្ដារបានប្រវែងជិត២០គីឡូម៉្រែតលើប្រវែងសុរបទាំងអស់៤ខណ្ឌក្នុងរាជធានីភ្នំពេញ ដែលមន្ទីរនិងរដ្ឋបាលខណ្ឌបានសហការគ្នាក្នុងការអនុវត្តកិច្ចការមួយនេះយ៉ាងយកចិត្តទុកដាក់។ ជាចុងក្រោយឯកឧត្តមប្រធានបានផ្ដាំផ្ញើទៅដល់មន្ទីរនិងខណ្ឌ ត្រូវធ្វើអោយទាន់ពេលវេលា មុនរដូវវស្សាចូលមកដល់ ហើយធានាមិនអោយមានទឹកជំនន់ទឹកភ្លៀង ថយចុះជាអតិបរមាក្នុងរដូវវស្សាឆ្នាំនេះ។