ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ

ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Tuesday, February 07, 2017, 12:56 PM

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាអធិបតីក្នុងអង្គប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាល រាជធានីភ្នំពេញ។ គោលដៅក្នុងការពិភាក្សាដែលផ្តោតសំខាន់នោះស្តីពី ផែនការ បង្ការ បង្ក្រាប គ្រឿងញៀនគ្រប់ទីកន្លែងនៅក្នុងរាជធានីភ្នំពេញ ដើម្បីរក្សាអោយបាន នៅយុទ្ធសាស្រ្ត ភូមិ សង្កាត់ មានសុវត្តិភាព និងរក្សាសន្តិសុខ សុវត្តិភាព។                                                                                                     ឯកឧត្តមបានណែនាំអោយដាក់ចេញនៅគោលដៅដូចជា៖                                                                                                        -បញ្ជាការឯកភាពខណ្ឌ ត្រូវប្រជុំអោយបានទៀងទាត់រាងរាល់សប្តាហ៍ ដោយមានការចូលរួមទាំងកងកម្លាំង បូលីស អវុហត្ថ ក្នុងការរក្សាអោយបាន នូវភូមិសង្កាត់      មានសុវត្តិភាព។                                                                                                                                                                   -អភិបាលខណ្ឌទាំង១២ ត្រូវកំណត់ពីគោលដៅ មុខសញ្ញា និងមានវិធានការណ៍សម្រាប់អនុវត្តន៍ការបង្ក្រាបគ្រឿងញៀន។                                                 -សូមចុះធ្វើរដ្ឋបាលស្រង់ស្ថិតិអ្នកស្នាក់នៅអោយបានច្បាស់លាស់ និងក្តាប់អោយបានថាម្ខាស់ផ្ទះពិតប្រាកដព្រោះថាពួកនេះបានយកទីតាំងផ្ទះជួលក្នុងការធ្វើ     សកម្មភាព។                                                                                                                                                                      -សូមអោយមន្ទីរសង្គមកិច្ច និងមន្ទីរសុខាភិបាល ទំនាក់ទំនងជាមួយអង្គការសង្គមស៊ីវិល ដើម្បីផ្តុំគ្នាក្នុងគោលដៅមានបេសកម្មលើការព្យាបាល បន្សាប                 និងស្តានីតិសម្បទា ចំពោះជនរងគ្រោះ។

index index1