ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានីភ្នំពេញ បាន​អញ្ជើញ​...

ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានីភ្នំពេញ បាន​អញ្ជើញ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធសព​ឯកឧត្ដម ស ថេង

ថ្ងៃចេញផ្សាយ: Tuesday, July 31, 2018, 9:55 AM

នា​រសៀល​ថ្ងៃ​អង្គារ ០៤រោច ខែទុតិយាសាឍ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែកក្កដា​ឆ្នាំ​២០១៨​ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និង​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានីភ្នំពេញ បាន​អញ្ជើញ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធសព​ឯកឧត្ដម ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាពនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១០:៣៩នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ និងត្រូវជាប្អូនប្រុសបង្កើតសម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។​

38132255_981083912072361_121085569139736576_o 38149417_981083718739047_8341794699014569984_o

ការទទួលមរណភាពរបស់​ឯកឧត្ដម​ ស ថេង គឺជាការបាត់បង់នូវស្វាមី បិតា បុត្រា បងប្អូនជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត និងលះបង់គ្រប់យ៉ាងចូលរួមក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ​៕