ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ត្រួតពិនិត្យការអនុវត្តយុទ្ធនាការស្ដារលូក្នុងខណ្...

ត្រួតពិនិត្យការអនុវត្តយុទ្ធនាការស្ដារលូក្នុងខណ្ឌទាំង៤ កណ្ដាលរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Monday, January 22, 2018, 1:39 PM

ត្រួតពិនិត្យការអនុវត្តយុទ្ធនាការស្ដារលូក្នុងខណ្ឌទាំង៤ កណ្ដាលរាជធានីភ្នំពេញ!

រួមគិត រួមធ្វើ ឱ្យអស់ពីលទ្ធភាព ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវការជន់លិចដោយសារទឹកភ្លៀងក្នុងរដូវវស្សាខាងមុខ។ ព្រឹកថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករាឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យការអនុវត្ដយុទ្ធនាការស្ដារលូរបស់មន្ទីរសាធារណការ និងខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ ដោយបានចុះពិនិត្យជាក់ស្ដែងនៅផ្លូវលេខ៣១៥ ៣៣៧ មហាវិថីកម្ពុជាក្រោម ។ ក្នុងនោះផងដែរឯកឧត្តមក៏បានឯកភាពផ្ដល់ផ្លូវបេតុងមួយខ្សែ គឺផ្លូវលេខ៣៤៥ ដែលជាសំណូមពររបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក៕

26230658_859334367580650_7893182507239317044_n 26907158_859334574247296_1370949617711968207_n