ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  តើមានវិធីសាស្ដ្រអ្វីខ្លះដើម្បីកែច្នៃសំរាមឱ្យក្ល...

តើមានវិធីសាស្ដ្រអ្វីខ្លះដើម្បីកែច្នៃសំរាមឱ្យក្លាយជាប្រយោជន៍?

ថ្ងៃចេញផ្សាយ: Wednesday, August 02, 2017, 4:29 PM

តើមានវិធីសាស្ដ្រអ្វីខ្លះដើម្បីកែច្នៃសំរាមឱ្យក្លាយជាប្រយោជន៍?

នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម នួន ផារ័ត្ន បានដឹកនាំប្រជុំពិភាក្សាលើសេចក្ដីព្រាងកិច្ចសន្យាអាជីវកម្មកែច្នៃសំរាមជាជីសរីរាង្គរបស់ក្រុមហ៊ុន គ្រួចស័កដាខូអិលធីឌី ដើម្បីពិនិត្យ និងកែសម្រួលនូវខ្លឹមសារសេចក្ដីព្រាងកិច្ចសន្យាឱ្យមានភាពប្រសើរ។

ដោយសារសំរាមនៅតែបញ្ហាប្រឈមចំពោះសោភណ្ឌភាពទីក្រុង និងសុខដុមរមនាប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ទើបរដ្ឋបាលរាជធានីភ្នំពេញតែងលើកទឹកចិត្តដល់វិស័យឯកជនក្នុងការវិនិយោគ និងធ្វើកិច្ចសហប្រតិបត្ដិការក្នុងភាពជាដៃគូអភិវឌ្ឍប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសង្គមជាតិ។ សំរាម ឬសំណល់ដែលបានដឹកជញ្ជូនចេញពីរាជធានីភ្នំពេញទៅទីលានចាក់សំរាមមានចំនួនជាង២០០០តោនក្នុងមួយថ្ងៃ ដែលជាហេតុទាមទារឱ្យមានការកែច្នៃសំរាមទៅជាថាមពល ឬជីសរីរាង្គជាការចំបាច់។ ដូច្នេះដើម្បីធានាឱ្យបាននូវបរិស្ថានល្អ និងសោភណ្ឌភាពស្អាត ក៏ដូចការរក្សានូវអនាម័យទីក្រុង គឺតម្រូវឱ្យមានការចូលរួមពីវិស័យឯកជន ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

20597524_779712392209515_4857356652482111535_n20476154_779712458876175_4600585899584291870_n

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនកែច្នៃសំរាមទៅជាជីសរីរាង្គខាងលើ មានលទ្ធភាពកែច្នៃសំរាមចំនួនចាប់ពី៧០ទៅ១៥០តោនក្នុងមួយថ្ងៃ និងត្រូវការផ្ទៃដីចំនួន៤០០០ម៉ែត្រការ៉េដើម្បីជាកន្លែងលទ្ធកម្មក្នុងប្រតិបត្ដិការវិនិយោគរបស់ខ្លួន។ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដលើកទឹកចិត្តដើម្បីមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យឯកជន និងជាពិសេសចំពោះប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីជាភាពងាយស្រួលដល់ការសំអាត ប្រមូល និងដឹកជញ្ជូនសំរាមឱ្យកាន់តែមានប្រសិទ្ធភាព។