ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ចុះពិនិត្យទីតាំងសួនកុមារវត្តភ្នំ វត្តភ្នំ សួនច្...

ចុះពិនិត្យទីតាំងសួនកុមារវត្តភ្នំ វត្តភ្នំ សួនច្បារមុខវត្តបទុមវតី និងសួនដអរិយក្សត្រ

ថ្ងៃចេញផ្សាយ: Friday, January 20, 2017, 6:09 PM

ចុះពិនិត្យទីតាំងសួនកុមារវត្តភ្នំ វត្តភ្នំ សួនច្បារមុខវត្តបទុមវតី និងសួនដអរិយក្សត្រ

នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ​ទីតាំង​សួនកុមារវត្តភ្នំ វត្តភ្នំ សួនច្បារមុខវត្តបទុមវតី និងសួនដអរិយក្សត្រ ដើម្បីធ្វើការកែសម្រួល និងរៀបចំឱ្យបានល្អប្រសើរ។ ទីតាំងសួនកុមារវត្តភ្នំ នឹងត្រូវរៀប​ចំឡើង​វិញ​ឱ្យ​មានការដាក់លក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ និងរៀបចំឱ្យបានត្រឹមត្រូវទាំងទីតាំងកុមារលេង ទាំងទីតាំងចំណត និងទីតាំងលក់ដូរជុំវិញសួននេះជាដើម។ ចំណែក​  វត្តភ្នំ​នំ​​​​​​​​​​​​​​​​​​​​​​​នឹងរៀបចំបើកច្រកមួយទៀតនៅខាងផ្លូវស្ថានទូតអាមេរិច សម្រាប់អ្នកថ្មើរជើងចេញចូល និងម្យ៉ាងទៀតនឹងបន្ថែមបន្ទប់​ទឹកមួយកន្លែងទៀតផងដែរនៅ​ខាង​ក្រោយ​ព្រះវិហារ។ ចំពោះទីតាំងសួនច្បារមុខវត្តបទុមវតី និងសួនដអរិយក្សត្រ នឹងរៀបចំ និងកំណត់ទីតាំងអ្នកលក់ដូរឱ្យបានច្បាស់លាស់៕

16145747_143468062821694_1639600823_o16145685_143468019488365_909207100_o  16196187_143468012821699_2044615799_o