ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  គណៈប្រតិភូ​រដ្ឋបាល​រាជធានីភ្នំពេញ​អញ្ជើញចូលរួមដ...

គណៈប្រតិភូ​រដ្ឋបាល​រាជធានីភ្នំពេញ​អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកយាយព្រឹទ្ធមហាឧបាសិកា សុខ ជុំ

ថ្ងៃចេញផ្សាយ: Sunday, January 06, 2019, 3:31 PM

នាព្រឹកថ្ងៃ​អាទិត្យ​ ០១កើត ខែបុស្ស ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ គណៈប្រតិភូ​រដ្ឋបាល​រាជធានីភ្នំពេញ​ ដឹកនាំដោយឯកឧត្តម ម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ និង​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ បានអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកយាយព្រឹទ្ធមហាឧបាសិកា សុខ ជុំ ត្រូវជាម្តាយក្មេក ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង នាយករង​ខុទ្ទកាល័យ​សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា អគ្គមេបញ្ជាការ​រងនៃ​កងយោធពលខេមរភូមិន្ទ និង​ជា​មេ​បញ្ជា​ការ​បញ្ជា​ការដ្ឋាន​អង្គរក្ស ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ០៣ ខែមករា ឆ្នាំ២០១៩ ក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ ។

49342008_1086235908223827_4705867946784718848_o 49542289_1086235008223917_5869478164702429184_o 49505549_1086234458223972_278510306815115264_n 49896487_1086234351557316_1082932229379719168_o