ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កិច្ចសម្ភាសន៍ស្តីពីទិដ្ឋភាពទូទៅក្នុងរាជធានីកាលព...

កិច្ចសម្ភាសន៍ស្តីពីទិដ្ឋភាពទូទៅក្នុងរាជធានីកាលពី​ ៣៨ឆ្នាំមុន និងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន

ថ្ងៃចេញផ្សាយ: Wednesday, January 04, 2017, 4:41 PM

                                កិច្ចសម្ភាសន៍ស្តីពីទិដ្ឋភាពទូទៅក្នុងរាជធានីកាលពី​ ៣៨ឆ្នាំមុន និងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន

ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម អៀង អូននី អភិបាលរង​ នៃគណៈអភិបាលរាជធានីភ្នំពេញ បានផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុជាតិ​ ក្រោមប្រធានបទមួយ ចំនួនដូចខាងក្រោម៖
-រម្លឹកពីអនុស្សាវរីយ៍ និងទិដ្ឋភាពទូទៅក្នុងរាជធានីកាលពី​ ៣៨ឆ្នាំមុន
-ដំណើរស្តារ កសាង និងបច្ចុប្បន្នភាពនៃការរើកចម្រើនរបស់រាជធានី
-ដំណោះស្រាយបញ្ហាប្រឈម និងផែនការយុទ្ធសាស្រ្តគ្រប់គ្រង និងការអភិវឌ្ឍន៍រាជធានីភ្នំពេញ។

បើស្រមៃកាលពី​៣៨ឆ្នាំមុន​ រាជធានីភ្នំពេញបានក្លាយជាទីក្រុងខ្មោចគ្មានមនុស្សរស់នៅ គ្មានសុខសន្តិភាព ត្រូវបានគេបោះបង់ចោល។​ ក្រោយពីបានរំដោះរួចមក​ រាជធានីភ្នំពេញត្រូវបំផ្លិចបំផ្លាញខ្ទិចខ្ទីគ្មានសល់ដូចជា ហេដ្ឋានរចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ អគារសាធារណៈ ជាពិសេសធនធានមនុស្ស។​ បច្ចុប្បន្ននេះ​ រាជធានីភ្នំពេញបានប្រែក្លាយទៅជាទីក្រុងមួយដែលមានសក្តានុពលលើគ្រប់វិស័យ មានការអភិវឌ្ឍន៍រីកចម្រើនខ្លាំង មានទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងអគារពាណិជ្ជកម្មខ្ពស់ៗផ្សេងៗដែលធ្វើអោយរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រង។

ឯកឧត្តមបានមានប្រសាសន៍ថា៖ រាជធានីភ្នំពេញបច្ចុប្បន្នកំពុងតែរៀបចំប្រព័ន្ធគ្រប់គ្រងចរាចរណ៍ រៀបចំប្លង់មេដឹកជញ្ជូន គ្រប់គ្រងទឹកសម្អុយ                   ប្រព័ន្ធកាមេរ៉ាសុវត្តិភាពជាដើម​ ដើម្បីភាពទំនើបកម្មនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

index index1