ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កិច្ចសន្យាសាងសង់គម្រោងការពារទឹកជំនន់ និងកែលំអប្...

កិច្ចសន្យាសាងសង់គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤

ថ្ងៃចេញផ្សាយ: Thursday, October 25, 2018, 2:28 PM

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ កិច្ចសន្យាសាងសង់គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ត្រូវបានចុះហត្ថលេខានៅទីក្រុងតូក្យូ ដោយឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក Katsuhisa KIMURA នាយកចាត់ចែងទូទៅក្រុមហ៊ុន TOA Corporation ។

43527273_1041561346024617_4327592984271912960_n 44835473_1041561249357960_183417720836980736_n 43574640_1041561216024630_5433536218199490560_n 44743063_1041561152691303_8233450184718155776_n

គម្រោងនេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ដែលនឹងចាប់ផ្តើមអនុវត្តគម្រោងនៅចុងខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខ ។
គម្រោងដែលត្រូវអនុវត្ត រួមមានៈ
១-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គម
២-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤.៤គម
៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC
៤-តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់
៥-ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង។