ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កិច្ចប្រជុំ​ស្ដីពី​ការ​ផ្ដល់​សេវាជូន​បងប្អូន​ប្...

កិច្ចប្រជុំ​ស្ដីពី​ការ​ផ្ដល់​សេវាជូន​បងប្អូន​ប្រជាពលរដ្ឋ​​ក្នុងរាជធានី​ភ្នំពេញ

ថ្ងៃចេញផ្សាយ: Wednesday, September 05, 2018, 9:35 AM

“​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ក្នុងមូលដ្ឋាន​ទាំងអស់​ត្រូវ​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​បម្រើបងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញ​ឱ្យអស់​ពី​លទ្ធភាព និង​ទាន់​ពេល​វេលា ទាំង​ការ​ងារផ្ដល់​ប្លង់​កម្មសិទ្ធិ​ដែលបានចុះ​បញ្ជី​លក្ខណៈ​ជាប្រព័ន្ធ ទាំងការ​ងារអត្រានុកូលដ្ឋាន ការ​ផ្ដល់​អត្តសញ្ញាណ​ប័ណ្ណ សៀវភៅ​គ្រួសារ​ សៀវភៅ​ស្នាក់​នៅ សំបុត្រ​កំណើត សំបុត្រ​អាពាហ៍ពិពាហ៍ ឬសំបុត្រ​មរណភាព​ជាដើម…។ យុទ្ធនាការនេះប្រើរយៈពេល៣ខែគិតពីថ្ងៃប្រជុំនេះទៅ។ ” 
ប្រសាសន៍ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ​ស្ដីពី​ការ​ផ្ដល់​សេវាជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​នៅ​ក្នុងរាជធានី​ភ្នំពេញ នារសៀល​ថ្ងៃ​ពុធ ១០រោច ខែ​ស្រាពណ៌ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៨​ នៅសាលារាជធានីភ្នំពេញ៕

40998490_1015364561977629_4991921435942322176_o 40854071_1015366068644145_4801659388366422016_o 41080593_1015365928644159_1208094791930216448_o 40779038_1015365538644198_3294956776138473472_o