ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  កិច្ចប្រជុំត្រួតពិនិត្យឡើងវិញស្ដីពី ស្ថានភាពផ្ស...

កិច្ចប្រជុំត្រួតពិនិត្យឡើងវិញស្ដីពី ស្ថានភាពផ្សារនៅរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Thursday, January 19, 2017, 11:58 AM

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញស្ដីពី ស្ថានភាពផ្សារនៅរាជធានីភ្នំពេញ។

ដោយទទួលបានគោលការណ៍ណែនាំ តាមរយៈសារាចរលេខ ០៨ ស.រ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ និងសារាចរលេខ១១ ស.រ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សាព្វផ្សាយ និងជំរុញការអនុវត្ដខ្លឹមសារនៃសារាចរនេះចំនួន០២លើករួមមកហើយ ដោយបានធ្វើការផ្សព្វផ្សាយ និងសិក្សាអំពីប្រភេទ ស្ថានភាព​ បញ្ហាប្រឈមជាក់ស្តែង។

photo_2017-01-19_11-54-38photo_2017-01-19_11-55-07

ផ្អែកតាមស្មារតីអង្គប្រជុំ មន្ទីរពាក់ព័ន្ធ អាជ្ញាធរ និងគណៈកម្មការផ្សារ ត្រូវយកចិត្តទុកដាក់បន្ដការងារឱ្យបានច្បាស់លាស់ និងឱ្យមានប្រសិទ្ធភាពក្នុងការកំណត់ចំនួនផ្សារ ប្រភេទ ទីតាំង និងឈ្មោះផ្សារ ដើម្បីអនុវត្ដសារាចររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឱ្យទទួលបានជោគជ័យ ជូនបងប្អូនប្រជាពលរដ្ឋដែលអាស្រ័យផលនឹងផ្សារក្នុងរាជធានីភ្នំពេញ៕