ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ការសម្ដែងការគួរសមរបស់លោកជំទាវ EVA NGUYEN BING ឯ...

ការសម្ដែងការគួរសមរបស់លោកជំទាវ EVA NGUYEN BING ឯកអគ្គរដ្ឋទូតបារាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា

ថ្ងៃចេញផ្សាយ: Wednesday, August 23, 2017, 10:16 PM

ស្របតាមគោលនយោបាយពង្រឹង និងពង្រីកទំនាក់ទំនងការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១០ ខែសីហានេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយ លោកជំទាវ EVA NGUYEN BING ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារពង្រឹងចំណងមិត្តភាពជាមួយរាជធានីភ្នំពេញ ទាំងផ្នែកវិនិយោគ ផ្នែកទេសចរណ៍ និងផ្នែកសន្តិសុខនៃប្រជាជនព្រមទាំងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

20748264_783133448534076_1673490215591275301_o20645524_783140475200040_6798536504335924373_o

ឯកឧត្ដម ឃួង ស្រេង បានថ្លែងថា មានអ្នកខ្លះលើកឡើងថា នៅរាជធានីភ្នំពេញមានការលំបាកក្នុងការធ្វើដំណើរដោយសារកកស្ទះចរាចរ។​ ប៉ុន្តែ​លោក​ជំទាវ​ឯកអគ្គរដ្ឋទូតបារាំង​ បែប​និយាយ​ថា នេះមិនមែនជាបញ្ហានោះទេ ផ្ទុយទៅវិញលោក​ជំទាវ​មានមោទនភាព និងភាពរីករាយក្នុងការស្នាក់នៅបំពេញការងារនៅក្នុងរាជធានីភ្នំពេញ។​ លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថា​ ​រាជធានីភ្នំពេញមានសំណង់បេតិកភណ្ឌប្រវត្តិសាស្ត្រជាច្រើន​ បើអាចអាជ្ញាធររាជធានីភ្នំពេញគួររៀបចំអោយមានការតាំងបង្ហាញអាគារបេតិកភណ្ឌណាមួយ​ បើកអោយភ្ញៀវចូលទស្សនាដូចនៅទីក្រុង​ប៉ារីស​ ដើម្បីបង្ហាញនិងទាក់ទាញភ្ញៀវទេសចរណ៍អោយចូលមកទស្សនាកាន់តែច្រើនថែមទៀត។​

ក្នុងនោះ ប្រទេស​បារាំងបានរួមចំណែកបង្កើតប្លង់គោលជាថ្មីសម្រាប់រាជធានីភ្នំពេញដែលជាត្រីវិស័យសម្រាប់ការអភិវឌ្ឍន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ជាចុងក្រោយ​ឯកឧត្ដម​អភិបាល​ ក៏បានគាំទ្រចំពោះគំរោងវិនិយោគកែច្នៃសំរាមអោយទៅជា​ថាមពល​អគ្គិសនីតាមរយៈក្រុមហ៊ុនបារាំង សហការជាមួយក្រុមហ៊ុនចិន ដែលលោកជំទាវឯកអគ្គរដ្ឋទូតបារាំង បានស្នើឡើង។ ឯកឧត្ដម​ បានលើកឡើងពីស្ថានភាព និងការវិវឌ្ឍបត់បែនច្រើនដំណាក់កាលរបស់រាជធានីភ្នំពេញ ក៏ដូចជាការប្រឹងប្រែងធ្វើឲ្យប្រសើរឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្នុងទីក្រុងផងដែរ៕