ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ការពិនិត្យ តាមដាន វាយតម្លៃចំពោះការវិនិយោគចំណតតា...

ការពិនិត្យ តាមដាន វាយតម្លៃចំពោះការវិនិយោគចំណតតាក់ស៊ីផ្សារច្បារអំពៅ

ថ្ងៃចេញផ្សាយ: Wednesday, August 23, 2017, 10:19 PM

#ការពិនិត្យ តាមដាន វាយតម្លៃចំពោះការវិនិយោគចំណតតាក់ស៊ីផ្សារច្បារអំពៅ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រជុំពិនិត្យ និងវាយតម្លៃការបន្ដកិច្ចសន្យាវិនិយោគ ព្រមទាំងបានចុះពិនិត្យទីតាំងចំណតរថយន្ដតាក់ស៊ីផ្សារច្បារអំពៅ។

21082924_788762804637807_7900712527040473580_o 21082968_788762544637833_5544143041914449844_o

ដោយមើលឃើញចំណុចខ្វះខាត់ដែលទាមទារឱ្យការកែលម្អ ខណៈរដ្ឋបាលខណ្ឌច្បារអំពៅបាននឹងកំពុងរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ អនាម័យ សោភណ្ឌភាពទីក្រុង ដូច្នេះការពិនិត្យ តាមដាន វាយតម្លៃចំពោះការវិនិយោគចំណត គឺជាការចំបាច់ ដើម្បីធានាឱ្យបាននូវការចូលរួមជួសជុលកែលម្អតបតាមកិច្ចសន្យា។ ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ ក៏បានចុះពិនិត្យទីតាំងជាក់ស្ដែងក្នុងបរិវេណចំណតដោយត្រូវពិនិត្យ និងវាយតម្លៃលើ អនាម័យ ប្រព័ន្ធលូ ប្រព័ន្ធភ្លើង និងសណ្ដាប់ធ្នាប់ជុំវិញអាគារ ថាតើអាចឆ្លើយតបនឹងកិច្ចសន្យាដែរឬយ៉ាងណា។

គួរបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបនឹងសេចក្ដីណែនាំស្ដីពីការដោះស្រាយចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់សហគ្រាស ម្ចាស់អាជីវកម្ម និងស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមគោរព ព្រមទាំងអនុវត្ដច្បាប់ សេចក្ដីណែនាំ និងលិខិតបទដ្ឋានគតិយុត្ដិ ដើម្បីចូលរួមលើកសោភណ្ឌភាពទីក្រុង ព្រមទាំងថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ។