ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀប...

ការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Thursday, July 13, 2017, 3:27 PM

នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំស្ដីពីការការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ។

19989223_768712279976193_6110459668906968313_n19894925_768712376642850_7466351161785624873_n 

 

អង្គប្រជុំបានលើកឡើងនូវបញ្ហាប្រឈមកន្លងមកដែលអាជ្ញាធរជួបប្រទះដោយប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធបានរំលោភយកចិញ្ចើមផ្លូវ ទ្រូងផ្លូវ ចំណតរថយន្ដក្រុង ទីសាធារណៈ ជាពិសេសការយកដីចំណីផ្លូវ ឬមុខផ្ទះក្នុងការប្រកបរបរអាជីវកម្មដោយច្រឡំថាជាកម្មសិទ្ធិឯកជន។

បន្ថែមពីនេះ ការបង្ក្រាបគ្រឿងញៀន ចោរកម្ម ទីតាំងល្បែងស៊ីសង ការប្រើប្រាស់អាវុធជាតិផ្ទុះ និងបញ្ហាប្រឈមមួយចំនួនទៀតក៏បានលើកឡើងពីតំណាងរដ្ឋបាលខណ្ឌទាំង១២ ដើម្បីធានាឱ្យបាននូវការកំណត់នីតិវិធីក្នុងការដោះស្រាយឱ្យមានប្រសិទ្ធភាពដោយប្រើប្រាស់វិធានការអប់រំ រដ្ឋបាល និងអនុវត្ដច្បាប់ដែលមានជាធរមាន ហើយការអនុវត្ដសម្រេចទៅបាន លុះត្រាតែមានការចូលរួមគោរពច្បាប់ និងអនុវត្ដច្បាប់ទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ។