ទំព័រដើម  /  ព្រឹត្តិការណ៍​ និងសកម្មភាពផ្សេងៗ  /  ការតាំងពិព័រណ៍ភូមិមួយផលិតផលមួយ

ការតាំងពិព័រណ៍ភូមិមួយផលិតផលមួយ

ថ្ងៃចេញផ្សាយ: Wednesday, May 27, 2015, 9:56 AM

ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានជួសជុលផ្លូវលេខ ៥៩៨ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមរបាយការណ៍ របស់មន្ទីរជំនាញ និងអជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ផ្លូវលេខ៥៩៨នេះមានសភាពទ្រុឌទ្រោម និង​មាន​គ្រលុក​សំបុកមាន់ ដោយសារកត្តាមួយចំនួនដូចជា អាយុកាលនៃការប្រើប្រាស់ កត្តាធម្មជាតិ ការ​ដឹក​ជញ្ជូន​ខុស​បច្ចេកទេស និងភាពទ្រុឌទ្រោមនៃបណ្តាញលូមេសង្ខាងផ្លូវ ដែល​បាន​ធ្វើ​ឱ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​មាន​ការ​លំបាក​ធ្វើ​ដំណើរ និងដឹកជញ្ជូនផលិតផលផ្សេងៗ ។ ស្ថិតក្នុងស្ថានភាពនេះសាលារាជធានីភ្នំពេញ បាន​សម្រេច​ពិនិត្យ​លទ្ធភាព​ស្វែង​រក​ក្រុមហ៊ុន​ម៉ៅការសាងសង់ ដើម្បីចុះកិច្ចសន្យាជួសជុលកំណាត់ផ្លូវនេះ ដែល​ជា​លទ្ធផល​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ ប្រគល់ជូន ក្រុមហ៊ុន CCES Engineering Services Co., Ltd ធ្វើការជួសជុលដោយត្រូវចាក់បេតុងអារម៉េ កម្រាស់២០សង់ទីម៉ែត្រ មានប្រវែង ៣.២៥០ម៉ែត្រ ទទឹង១៥ម៉ែត្រ ផ្ទៃក្រឡាសរុប ៤៨.៧៥០ម២ ។

ទន្ទឹមនេះ​ក៏​មាន​ការ​រៀបចំ​ចិញ្ចើមផ្លូវ ដោយក្រាលថ្មម៉ិក ១,៥ម៉ែត្រ សង្ខាងផ្លូវ និងត្រូវ​រៀបចំ​ខឿន​បេតុង​សុវត្ថិភាព​បែងចែក​ទិសចរាចរណ៍​លើទ្រូង​ផ្លូវ ដាំបង្គោលភ្លើងបំភ្លឺផ្លូវ ដោយរក្សាគម្លាតពីមួយទៅមួយ ៤០ម៉ែត្រ ចំនួន៨១ដើម ដាក់លូទំហំ១,២០ម៉ែត្រ សង្ខាងផ្លូវ សរុបប្រវែង ៦.៥០០ម៉ែត្រ ព្រមទាំងត្រូវលាបគំនូសចរាចរ និងដាក់ស្លាកសញ្ញាចរាចរ ចាប់​ពី​រង្វង់​មូល​កាំកូស៊ីធី ដល់​ចំណុច PK3+250 ។