ទំព័រដើម  /  ព្រឹត្តិការណ៍​ និងសកម្មភាពផ្សេងៗ  /  ឯកឧត្តម ឃួង ស្រេង បានទទួលជួបសម្ដែងការគួរសម និងព...

ឯកឧត្តម ឃួង ស្រេង បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម NGUYEN THIEN NHAN សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាម

ថ្ងៃចេញផ្សាយ: Friday, January 26, 2018, 11:14 PM

នារសៀលថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម NGUYEN THIEN NHAN សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាម លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ និងជាប្រធានក្រុមតំណាងរាស្ត្រទីក្រុងហូជីមិញ។

27023474_861786007335486_2910750660388904027_o 27500686_861785800668840_6124122408384948446_o

ជំនួបថ្ងៃនេះ ក៏បានបង្កើននូវទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ កាន់តែស្និតស្នាល ទាំងការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ផងដែរ។ ក្រោយបញ្ចាប់កិច្ចពិភាក្សា ឯកឧត្ដមអភិបាល និងប្រធានគណៈប្រតិភូទីក្រុងហូជីមីញ បានធ្វើពិធីប្រគល់ ទទួលនូវកុំព្យូរទ័រចំនួន ៣០ឈុត ម៉ាសុីនព្រីន ៣០គ្រឿង ដើមគគីរ ៥០០ដើម និងដើមឆ្នុង ៥០០ដើម ជូនរដ្ឋបាលរាជធានីភ្នំពេញ៕