ទំព័រដើម  /  ព្រឹត្តិការណ៍​ និងសកម្មភាពផ្សេងៗ  /  បិទយានដ្ឋានកែច្នៃរថយន្តគ្មានច្បាប់ចំនួន ៤ទីតាំង...

បិទយានដ្ឋានកែច្នៃរថយន្តគ្មានច្បាប់ចំនួន ៤ទីតាំងនៅខណ្ឌសែនសុខ

ថ្ងៃចេញផ្សាយ: Saturday, February 24, 2018, 9:01 AM

បិទយានដ្ឋានកែច្នៃរថយន្តគ្មានច្បាប់ចំនួន ៤ទីតាំងនៅខណ្ឌសែនសុខ !

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមការងារចម្រុះរដ្ឋបាលរាជធានីភ្នំពេញ រួមមានស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌសែនសុខ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យយានដ្ឋានកែច្នៃរថយន្តចំនួន ៦ទីតាំង និងរកឃើញគ្មានច្បាប់អនុញាត្តចំនួន ៤ទីតាំង ក្រុមការងារបានសម្រេចបិទអាជីវកម្ម រួមមានៈ
១-យានដ្ឋាន សុធី
២-យានដ្ឋាន ជាង គន់
៣-យានដ្ឋាន អ៊ុន ភី
៤-យានដ្ឋាន សេង​ សុខហេង

ឯយានដ្ឋានចំនួន ២ទៀត បានធ្វើការអប់រំណែនាំ រួមមានៈ
១-យានដ្ឋាន ជាង អន
២-យានដ្ឋាន តាគង់

28162016_876869072493846_8906761474340740438_o 28235231_876868905827196_7472664916029856573_o