ទំព័រដើម  /  ព្រឹត្តិការណ៍​ និងសកម្មភាពផ្សេងៗ  /  បិទយានដ្ឋានកែច្នៃរថយន្តគ្មានច្បាប់ចំនួន ៤ទីតាំង...

បិទយានដ្ឋានកែច្នៃរថយន្តគ្មានច្បាប់ចំនួន ៤ទីតាំងនៅខណ្ឌច្បារអំពៅ

ថ្ងៃចេញផ្សាយ: Saturday, February 24, 2018, 9:03 AM

បិទយានដ្ឋានកែច្នៃរថយន្តគ្មានច្បាប់ចំនួន ៤ទីតាំងនៅខណ្ឌច្បារអំពៅ !

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមការងារចម្រុះរដ្ឋបាលរាជធានីភ្នំពេញ រួមមានស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌច្បារអំពៅ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យយានដ្ឋានកែច្នៃរថយន្តចំនួន ៥ទីតាំង និងរកឃើញគ្មានច្បាប់អនុញាត្តចំនួន ៤ទីតាំង ។ក្រុមការងារបានសម្រេចបិទអាជីវកម្មគ្មានច្បាប់ រួមមានៈ
១-យានដ្ឋាន លន់ គឹម លី
២-យានដ្ឋាន សុខ ហៀង
៣-យានដ្ឋាន គង់ ស្រ៊ុន
៤-យានដ្ឋាន សុខ ផល
និងបានអប់រំណែនាំចំនួន ១ទីតាំង គឺ យានដ្ឋាន ស៊ិន ហុង។

28164246_876869929160427_4494457001379359155_o 28165116_876869892493764_7322393257209951585_o